ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃឃើញថា អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងស៊ឹម សូលិកា កាន់តែមានសុភមង្គលខ្លាំងជាមួយនឹងលោកអេង ឬទ្ធី ក្រោយអ្នកទាំង២បានប្រកាសពីទំនាក់ទំនងស្នេហា ជាសាធារណៈ រហូតបានចាប់ដៃគ្នារស់នៅយ៉ាងរីករាយ។

មិនត្រឹមតែប៉ុណ្ណោះត្រឹមមួយរយៈពេលដ៏ខ្លី នាងបានប្រែប្រួលខ្លាំង មានរបស់របរប្រើប្រាស់ថ្លៃៗច្រើន រថយន្តជិះក៏ស៊េរីទំនើប ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ទៅកាន់ពួកគេរឹតតែខ្លាំងឡើង គួរឲ្យកត់សម្គាល់ និងគួរឲ្យសរសើរដល់នាងតែម្តង ដែលខំប្រឹងរហូតដល់ចំនុចនេះ។

យ៉ាងណាមិញ បើក្រឡេកទៅមើលគ្រឿងអលង្ការផ្សេងៗ ដែលនាងពាក់លេង និងចូលរួមកម្មវិធីនានាវិញ ឃើញថារាល់ម៉ូតទាំងអស់សុទ្ធតែប្លែកៗ និងស្រស់ស្អាតខ្លាំង អ្វីដែលពិសេសនោះ សុទ្ធតែមានតម្លៃថ្លៃៗរាប់ម៉ឺនដុល្លារក្នុងមួយឈុត។ ចំណែកឯក្បាច់ម៉ូតវិញ ក៏មិនសូវ និងកម្រឃើញមានអ្នកប្រើប្រាស់នោះដែរ។

ក្រោយពីបានឃើញពីជីវិតដ៏សម្បូរបែបរបស់តារាស្រីស្រស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើន សរសើរដល់នាងគ្រប់គ្នា ដែលត្រឹមមួយរយៈពេលដ៏ខ្លី ជីវិតប្រែជាប្តូរ មិនថារឿងគ្រួសារ និងជីវិតរស់នៅនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ស៊ឹម សូលិកា និងគ្រួសារ
ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា
គ្រឿងអលង្ការរបស់ស៊ឹម សូលិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា