កូរ៉េខាងត្បូង៖ នៅក្នុងសិល្បៈកូរ៉េ ឈ្មោះ Jisoo ហាក់មានភាពទាក់ទាញខ្លាំង សម្រាប់សមាជិក តារាស្រីក្នុងក្រុមKpop។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថា តារាស្រីៗទាំងនោះ សុទ្ធតែមានសមត្ថភាព ទេពកោសល្យ ហើយជាពិសេសនោះគឺមានសម្រស់ស្រស់ស្អាត មួយបែបៗរបស់ពួកគេ។

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់តារាស្រីប៉ុន្មានដួង ដែលមានឈ្មោះថា Jisoo ហើយពួកនាងសុទ្ធតែទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែភាពទាក់ទាញរបស់ពួកគេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាមានតារារូបណាខ្លះ តាមដានខាងក្រោម៖

១. Jisoo ក្រុម BLACKPINK

នាង Jisoo ក្រុម BLACKPINK គឺជាសមាជិកមួយរូបដែលមានសម្លេងពីរោះ និងសម្រស់ស្រស់ស្អាត។ ជាមួយទេពកោសល្យបែបនេះហើយ ទើបនាង គឺជាសមាជិកមួយរូបដែលមានភាពលេចធ្លោនៅក្នុងក្រុមផងដែរ។ 

Jisoo ក្រុម BLACKPINK

២. Lia ក្រុម ITZY

Lia គឺជាឈ្មោះនៅលើឆាករបស់តារាស្រីសមាជិកក្រុម ITZY ក៏ប៉ុន្តែឈ្មោះពិតរបស់នាងគឺ Jisoo នោះទេ។ Lia គឺជាតារាថ្មីដែលមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងសម្លេងដ៏ពីរោះ ដែលធ្វើឲ្យនាង កាន់តែទទួលបានប្រជាប្រិយភាព ក្នុងពិភព Kpop។ ជាមួយនឹងកែវភ្នែកដ៏គួរឲ្យស្រលាញ់ផងនោះ Lia កាន់តែទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ 

Lia ក្រុម ITZY

៣. Jisoo ក្រុម Lovelyz

Jisoo សមាជិកក្រុម Lovely នាងគឺជាសមាជិកមួយរូប ដែលមានភាពលេចធ្លោខ្លាំង នៅក្នុងក្រុមជាមួយនឹង សម្រស់ និងសមត្ថភាពរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ Jisoo នាងជា Main Dancer នៅក្នុងក្រុម ដូច្នេះហើយនាងតែងតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើររូបនាងជានិច្ច។ 

Jisoo ក្រុម Lovelyz

៤. Jisoo ក្រុម Busters

Jisoo ក្រុម Busters នាងទើបតែកើតឆ្នាំ ២០០៣ តែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រស់របស់នាង ធ្វើឲ្យមនុស្សធំមួយចំនួនសុំខ្មាស់ទៅហើយ។ ក្រោយពី Debut ជាមួយក្រុម Busters នាង Jisoo ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន។ ម៉្យាងវិញទៀត ដោយសារតែសម្រស់ដ៏ស្រស់ស្អាត Jisoo នឹងក្លាយជាតារាសម្តែងផងដែរ ហើយគ្រប់គ្នាក៏កំពុងតែរង់ចាំមើល តារារូបនេះចាប់អាជីពថ្មី ជាតារាសម្តែងក្នុងពេលឆាប់ៗនេះ៕ 

Jisoo ក្រុម Busters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]