កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៤ ខែមិនានេះ សមាជិកមួយរូបរបស់ក្រុមចម្រៀងបុរស 2PM បានចូលរួមនៅក្នុងកម្មវិធីវិទ្យុមួយដែលមានឈ្មោះថា «Song Eun Yi and Kim Sook’s Unni’s Radio»។

នៅក្នុងកម្មវិធី Nichkhun ក៏បាននិយាយពីបទចម្រៀងថ្មីរបស់លោកយ៉ាងដូច្នោះថា « នៅពេលដែលខ្ញុំកំពុងតែអាល់ប៊ុលមួយនេះ ទើបខ្ញុំដឹងថាខ្ញុំអាចច្រៀងចម្រៀងបាន និយាយតាមត្រង់ទៅចុះ សមាជិកផ្សេងៗនៅក្នុងក្រុមពួកគេសុទ្ធតែអាចច្រៀងបានយ៉ាងពីរោះ បែបនេះហើយ បានជាខ្ញុំបារម្ភពីការងារថ្មីមួយនេះ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ នៅពេលដែលត្រូវឡើងច្រៀងនៅចំពោះមុខទស្សនិកជន» ។

ជាមួយគ្នាដែរពិធីករក៏បានសាកសួរពីការ Come Back របស់ក្រុម 2PM ភ្លាមៗនោះ Nichkhun បានតបទៅវិញថា « នឹងមានការចេញអាល់ប៊ុមថ្មីពីក្រុមចម្រៀង 2PM ព្រោះពួកយើងធ្លាប់បានសន្យារួចមកហើយ។ ដោយសារតែពេលនេះមានសមាជិកក្នុងក្រុមមួយចំនួនបានជាប់រវល់ជាមួយការចូលហ្វឹកហាត់ទាហាន តែខ្ញុំគិតថាក្រុមយើងនឹងត្រលប់មកវិញយ៉ាងលឿនបំផុតនៅឆ្នាំ២០២១។ ប៉ុន្តែអ្វីដែលប្រាកដនោះគឺក្រុម 2PM នឹងចេញចម្រៀងថ្មី ព្រោះរាល់ពេលដែលពួកយើងឃើញការសម្តែងរបស់ក្រុមផ្សេងៗ យើងតែងតែនិយាយគ្នាជានិច្ចការ យើងនឹងត្រលប់មកធ្វើបែបនេះម្តងទៀតជាមួយគ្នាណា៎»។

ក្រោយពីទទួលបានដំណឹងនេះធ្វើអ្នកគាំទ្រវិស័យ KPOP ជាពិសេសហ្វេនៗរបស់ 2PM ផ្ទាល់មានអារម្មណ៍សប្បាយរីករាយ ហើយរឹតតែចង់ឲ្យពួកគេចេញចម្រៀងឆាប់ៗ៕

Nichkhun
Nichkhun
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
ក្រុមចម្រៀង2PM
ក្រុមចម្រៀង2PM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]