អាល្លឺម៉ង់៖ កីឡាករឆ្នើមវ័យក្មេង Jadon Sancho របស់ក្លិប Borussia Dortmund អាចក្លាយជាកីឡាករដែលមានតម្លៃខ្លួន ១០០លានផោនដំបូងគេក្នុងប្រវត្តិសាស្ត្រកីឡាករអង់គ្លេស។ Jadon Sancho ចាប់ផ្តើមបង្ហាញខ្លួនបានល្អ នឹងធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលរូបគេ ចាកចេញពីក្លិប Manchester City ទៅចូលរួមជាមួយ Borussia Dortmund កាលពីឆ្នាំ ២០១៧។

កីឡាករ Jadon Sancho

បើយោងតាម Telegraph បានឱ្យដឹងថាក្លិបធំៗចំនួនពីរ គឺ Manchester United និង Paris Saint-Germain កំពុងតែតាមប្រមាញ់ ធ្វើយ៉ាងណានាំយកកីឡាករ Sancho មកចូលរួមជាមួយឱ្យបានជាមួយតម្លៃខ្លួនយ៉ាងសម្បើម។ 

ចំពោះតម្លៃខ្លួនរបស់ Sancho ត្រូវគេជឿជាក់ថាអាចមានតម្លៃខ្ពស់រហូតដល់ ១០០លានផោន ដែលជាតម្លៃខ្ពស់បំផុតសម្រាប់កីឡាករអង់គ្លេស ខណៈបច្ចុប្បន្ននេះកីឡាករ Kyle Walker របស់ Man City ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់អង់គ្លេស៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]