កូរ៉េខាងត្បូង ៖ កាលពីល្ងាចម្សិលមិញនេះ TXT ក្រុមចម្រៀងថ្មី របស់ផលិតកម្ម BigHit ដ៏ល្បីរបស់កូរ៉េ បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងវីដេអូចម្រៀងដំបូងរបស់ពួកគេ ដែលមានចំណងជើងថា CROWN។

គ្រាន់តែពួកគេចាប់ផ្ដើម បង្ហាញខ្លួនភ្លាម Jimin សមាជិកក្រុមចម្រៀង BTS ដែលត្រូវជាសិស្សច្បង បានចេញមុខអបអរសាទរ សិស្សប្អូនភ្លាមៗតែម្ដង។

Jimin និង TXT បានបង្ហាញអ្នកគាំទ្រ នូវការសន្ទនា យ៉ាងផ្អែមល្ហែម និងជិតស្និទ្ធ ក្នុងនាមជាសិស្សច្បងសិស្សប្អូន ដែលទាំង២ក្រុមនេះ សុទ្ធតែជាគ្រាប់ពូជដ៏មានតម្លៃរបស់ផលិតកម្ម​ BigHit។

Jimin បានចុច Retweet វីដេអូបទចម្រៀងរបស់ TXT ដែលគេហទំព័រផ្លូវការរបស់ BigHit បានបង្ហោះ ហើយបានសរសេរសារខ្លីៗថា ៖

«យើងនឹងគាំទ្រអ្នកទាំងអស់គ្នា ឲ្យឆ្ពោះទៅមុខ។ ខ្ញុំពិតជាចង់និយាយថា អបអរសាទរចំពោះការបង្ហាញខ្លួន ជាលើកដំបូងរបស់អ្នក TXT»។

មិនឲ្យសិស្សច្បងរង់ចាំយូរ TXT ក៏បានឆ្លើយតបទៅវិញថា ៖

«សួស្ដី សិស្សច្បង Jimin! ពួកយើងគឺ TXT! ចាប់ពីពេលនេះតទៅ ពួកយើងនឹងខិតខំ ធ្វើឲ្យបានល្អបំផុត។ សូមអរគុណ សម្រាប់ការអបអរសាទរដល់ពួកយើង។ សូមរង់ចាំមើលពួកយើងផង»។

ជាការពិតណាស់ ការបង្ហោះរបស់ Jimin ហាក់ដូចជាការផ្ដាំផ្ញើ ដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យជួយគាំទ្រ ក៏ដូចជាស្វាគមន៍ សិស្សប្អូនរបស់ពួកគេយ៉ាងដូច្នោះដែរ។ ជាលទ្ធផល ក្រុមអ្នកគាំទ្រ BTS ទូទាំងពិភពលោក បានបង្ហាញការគាំទ្រ ក្រុមចម្រៀងប្រុសវ័យក្មេងមួយក្រុមនេះ យ៉ាងកក់ក្ដៅ ថែមទាំងសន្យាទៀតថា នឹងមិនធ្វើឲ្យ TXT ជួបរឿងលំបាកច្រើន ដូចកាលពីជំនាន់ BTS បង្ហាញខ្លួនលើកដំបូងឡើយ៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព TXT
រូបភាព TXT
រូបភាព TXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]