ក្រោយពីកម្មវិធី Mobile World Congress 2019 បានបញ្ចប់នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញរួចមក មានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានឲ្យដឹងថាក្រុមហ៊ុនទូរស័ព្ទដៃដែលទទួលបានពានរង្វាន់ច្រើន និង ទាក់ទាញជាងគេ​នោះ គឺជាទូរស័ព្ទដៃដែលមានបំពាក់បច្ចេកវិទ្យាថតរូប ZOOM មិនបែកគុណភាពរូបភាព។ 

លោកអ្នកប្រហែលជានៅចាំហើយណា តើក្រុមហ៊ុនស្មាតហ្វូនមួយណា ដែលបានបំពេញតម្រូវការនេះដល់អ្នកប្រើប្រាស់ និង បង្កការភ្ញាក់ផ្អើលនៅក្នុងកម្មវិធី MWC 2019 នាពេលនោះ។ មានស្ថាប័នព័ត៌មាន និង ស្ថាប័នសាមីរង្វាន់ចំនួន៧បានឲ្យដឹងថាពួកគេបានសម្រេចប្រគល់ពានរង្វាន់ Best Phone of MWC 2019 award ឲ្យទៅក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដោយពួកគេបានចាប់អារម្មណ៍មកលើបច្ចេកវិទ្យា 10X Lossless Zoom ដែលក្នុងនោះរួមមាន៖
ពានរង្វាន់ទី១មកពីស្ថាប័ន The Verge ដោយស្ថាប័ននេះបានផ្តល់ពានរង្វាន់ផ្នែក Best Zoom ឲ្យទៅក្រុមហ៊ុន OPPO ព្រោះតែពួកគេបានឃើញច្បាស់ពីសមត្ថភាពដ៏ឆ្លាតវៃនៃស្មាតហ្វូនថ្មីនេះ ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាពង្រីករូបភាព ពេលថតរូបភាគល្អិត ឬ នៅខ្ពស់ មិនបែកគុណភាពរូប ក្នុងកម្រិតពី១៦មីលីម៉ែត្រ ទៅ កម្រិត១៦០មីលីម៉ែត្រយ៉ាងច្បាស់ល្អ។
ពានរង្វាន់ទី២ទទួលបានពីស្ថាប័ន ANDROID AUTHURITY​ ថាជាស្មាតហ្វូនដែលមានបំពាក់កាមេរ៉ាក្រោយ៣គ្រាប់ ដោយកាមេរ៉ាមានមុខងារសំខាន់មានទំហំដល់ទៅ 48 MP និង Ultra-Wide ទំហំ16MP ដែលមាន Len Lossless Zoom 10X កាន់តែទាក់ទាញ។
ពានរង្វាន់ទី៣ គឺទទួលបានពីស្ថាប័ន Pocket-Lint ថាជាស្មាតហ្វូនដែលមាន Len កាន់តែតូច តែគុណភាពពង្រីករូបភាពកាន់តែល្អ និង ច្បាស់ ។
ទី៤ ទទួលបានពីស្ថាប័ន Mashable ដោយស្ថាប័ននេះបានឲ្យដឹងថាស្មាតហ្វូនដែល​OPPO បានដាក់ឲ្យសាកល្បងនេះ គឺពិតជាអស្ចារ្យណាស់ នៅពេលដែលពួកគេពង្រីករូបភាពកាន់កាន់តែកៀក នោះគុណភាពវាកាន់តែច្បាស់ល្អ ។
ទី៥ គឺជាការទទួលស្គាល់ពីស្ថាប័ន Stuff ដែលបានឲ្យដឹងថាបច្ចេកវិទ្យា Zoom ដែលបំពាក់លើស្មាតហ្វូនគំរូបស់ OPPO នេះត្រូវបានគេរចនាឡើងដោយផ្សារភ្ជាប់គ្នារវាង កាមេរ៉ាសំខាន់ក្នុង Len ជាមួយនឹងតួទូរស័ព្ទតែម្តង ដើម្បីទប់ទល់បឹងភាពរង្គើរ ឬ ប្រឆាំងនឹងភាពរញ្ជួយនានាពេលថតរូប ។
ទី៦ បច្ចេកវិទ្យានេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Photography Now ដែលស្ថាប័ននេះ បានទទួលស្គាល់ថាបច្ចេកវិទ្យា 10X Lossless Zoom របស់ OPPO បានរៀបចំឡើងមានលក្ខណៈពិសេសជាមួយនឹងការ Zoom ផ្ទៃកាត់មុខដាច់ល្អ ដូចជាការឆ្លងកាត់កញ្ជក់ Len ដ៏ថ្លាដូច្នោះដែរ ។
ព្រមទាំងពានរង្វាន់ទី៧គឺក្រុមហ៊ុន OPPO បានទទួលស្គាល់ពីស្ថាប័ន The Jakarta Post ដោយពួកគេបានរកឃើញថាក្នុងស្មាតហ្វូននេះ ក្រុមហ៊ុនបានបំពាក់Len ចំនូន៣ស្រទាប់សំខាន់ ក្នុងកែវកាមេរ៉ាតែមួយដូចជា Ultra-Wide , Angle Len, Telephoto Len។

ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថាតើទូរស័ព្ទអ្វីដែល OPPOជ្រើសយកមកបំពាក់នូវបច្ចេកវិទ្យា 10X Lossless Zoom នេះ ៕​

ពានរង្វាន់ដែល Oppo ទទួលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]