បរទេស៖ លោក Ferran Soriano នាយកប្រត្តិបត្តិរបស់ក្លិប Man City បានបង្ហើបថា ម្ចាស់ក្លិបដ៏ធំនៅអង់គ្លេសមួយនេះ កំពុងតែពិចារណាក្នុងការទិញយកក្លិបបាល់ទាត់មួយនៅឥណ្ឌា។ 

City Football Group បានបង្កើនក្លិបដែលជាបុត្រសម្ព័ន្ធរហូតដល់ ៧ក្លិបហើយ បន្ទាប់ពីបានទិញយកក្លិប Sichuan Jiuniu FC របស់ចិនកាលពីខែមុន។ ក្រុមហ៊ុន City Football Group បានទិញផ្តាច់ ក៏ដូចជាមានភាគហ៊ុនក្នុងក្លិបល្បីៗជាច្រើនរួមមាន New York City, Melbourne City, Yokohama F.Marianos និង Atletico Torque ជាដើម។

លោក Ferran Soriano

នាយកប្រតិបត្តិរបស់ក្លិប Manchester City បានឱ្យដឹងថា៖ “ទន្ទឹមនឹងការអភិវឌ្ឍន៍ឡើងមិនឈប់ឈរបែបនេះ ពួកយើងត្រូវការភាពរីកចម្រើនបន្ថែមទៀតនៅទីផ្សារសំខាន់ៗដូចជាចិន ឥណ្ឌា ដែលសុទ្ធសឹងតែជាគោលដៅធំនៅអាស៊ី”។

លោកបានបន្តថា៖ “បើតាមទស្សនៈវិស័យរបស់យើង ខ្ញុំគិតថាក្រុមហ៊ុនត្រូវការពង្រីកចំនួនក្លិប ២ ទៅ ៣បន្ថែមទៀត។ ដោយឡែកនៅប្រទេសឥណ្ឌា ពួកយើងបានព្យាយាមនៅទីនេះរយៈពេលជាង ២ឆ្នាំហើយ ហើយខ្ញុំហ៊ាននិយាយថា ពួកយើងនឹងសម្រេចការវិនិយោគបាល់ទាត់ក្លិបនៅឥណ្ឌាឱ្យបានសម្រេចនៅឆ្នាំនេះ”៕

ក្លិបបាល់ទាត់ New York City
ក្លិបបាល់ទាត់​ Melbourne City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]