ថៃ៖ នាពេលបច្ចុប្បន្ន សន្ទុះនៃការចង់ធ្វើជាតារា កំពុងតែខ្លាំងទៅ ដោយសារតែ ការធ្វើជាតារាអាចរកប្រាក់ចំណូលបានច្រើន ហើយមានកេរ្តិ៍ឈ្មោះ គេស្គាល់ច្រើន ទៀតផង។

ក្នុងនោះ គេក៏ឆ្ងល់ថា តើយុវវ័យ ត្រូវធ្វើបែបណាខ្លះ បានមានឱកាស បានក្លាយជាតារាល្បីបាននោះ?

ក្នុងនោះ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅប្រទេសថៃ មានវិធីមួយចំនួន ដែលជួយឲ្យ យុវវ័យ មានឱកាស និងឈោងចាប់ងារ ជាតារាបាន មានដូចជា ការប្រឡង ឥទ្ធិពលបណ្តាញសង្គម និង ការដើរម៉ូតនៅតាមផ្សារជាដើម។

១) ចំពោះការប្រឡង៖  នៅពេលយុវវ័យ ចង់ក្លាយជាតារា ពួកគេ​តែងតែ ចូលរួមប្រកួត  ហើយការប្រកួតនេះដែរ ក៏មានតាមប្រភេទ និងផ្នែកជាច្រើន នៅក្នុងប្រទេសថៃ ដូចជា ការច្រៀង ការសម្តែង ការដើរម៉ូត ការបង្ហាញសម្រស់ជាដើម។ ដូច្នេះការធ្វើបែបនេះ គឺមានឱកាសខ្ពស់ ក្នុងការក្លាយជាតារាបានយ៉ាងងាយស្រួល ប្រសិនបើអ្នកនោះ ជាប់ជាជ័យលាភី។

២) ឥទ្ធិពលតាមបណ្តាញសង្គម៖ បច្ចុប្បន្ននេះ យុវវ័យភាគច្រើន ក្លាយជាតារាល្បី នៅក្នុងសិល្បៈថៃ តែងតែកើតចេញ ពីការបង្ហាញមុខ តាមបណ្តាញសង្គម ដូចជា​យូធូប និងអ៊ីនស្តារក្រាម ជាដើម។ នៅពេលដែលពួកគេល្បី នៅក្នុងបណ្តាញសង្គមទាំងអស់នោះ គួបផ្សំមានរូបសម្រស់ស្អាត និងសង្ហាទៀតនោះ វាមិនពិបាកនោះទេ ក្នុងការក្លាយជាតារា។ ជាក់ស្តែង ដូចជា តារាសម្តែងស្រី Toey Jarinporn ត្រូវបានគេស្គាល់នាង មុននាងចូលសិល្បៈទៅទៀត ព្រោះនាងជាតារាក្នុងបណ្តាញសង្គម។

៣) ដើរតាមផ្សារទំនើប៖ ជារឿងមួយ ដែលអ្នកមិនចាប់អារម្មណ៍ តែតាមការពិតទៅ នៅពេលដែលយុវវ័យ ដែលមានមុខមាត់ គួរឲ្យទាក់ទាញ ចូលចិត្តដើរផ្សារទំនើបជាញឹកញាប់ ពួកគេ​តែង ត្រូវបាន Agency ចាប់អារម្មណ៍​ និងទាក់ទងជាដើម។ ហើយនៅពេលនោះ ក៏អាចហៅ ពួកគេ ថតសម្តែង ក៏ថាបាន៕

PookLook
Toey Jarinporn
Jame Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]