WARNING: GRAPHIC VIDEO

ឥណ្ឌា៖  បុរសជាអ្នកមើលថែសត្វដំរីម្នាក់ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវសត្វដំរីសង្កត់ពីលើ ក្រោយពីគាត់បានយករំពាត់វាយវាឱ្យក្រាបចុះ ក្នុងគោលបំណងចង់លាងសំអាតខ្លួនឱ្យវា។

បុរសរងគ្រោះឈ្មោះ Arun Panikkar អាយុ៤០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរជាអ្នកថែទាំសត្វដំរី នៅក្នុងតំបន់ Karappuzha ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។

រូបលោក Arun Panikkar
លោក Arun មុនពេលកើតហេតុ

យោងតាមវីដេអូឃ្លីបមួយថតបានដោយកាមេរ៉ាសុវត្ថិភាពគេឃើញនៅថ្ងៃកើតហេតុ លោក Arun  ព្យាយាមរកវិធីសាស្ត្រធ្វើឲ្យដំរីក្រាបចុះ ដើម្បីតលាងសំអាតខ្លួនឱ្យវា។

សត្វដំរីមិនបានស្តាប់តាមបញ្ជាគាត់ទេ ទើបទ្រាំមិនបានលោក Arun ក៏ទាញរំពាត់វាយដំរីទាំងកំរោល។ លោក Arun បានវាយសត្វដំរីរហូតដល់រអិលដួលខ្លួនឯង។ គ្រាន់តែរអិលដួលភ្លាម សត្វដំរីក៏បានក្រាបមកអង្គុយពីលើក្បាលគាត់មួយទំហឹងតែម្តង។

បុរសម្នាក់ទៀតបានឃើញហេតុការណ៍ពីចម្ងាយបានរត់យ៉ាងប្រញាប់មកជួយសង្រ្គោះជីវិតលោក Arun ដែលកំពុងត្រូវដំរីសង្កត់។  ពេលនោះគាត់បានយកបន្ទះឈើមកដេញសត្វដំរីឲ្យក្រោកឈរឡើងវិញ ហើយនៅទីបំផុតក្លាយជាអាសាបង់ព្រោះលោក Arun បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕

មានវីដេអូនៅខាងក្រោម៖

WARNING: GRAPHIC VIDEO

លោក Arun កំពុងដុសលាងខ្លួនដំរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]