ខេត្តតាកែវ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា នារី​បំរើ​ក្នុង​ហាង​ម្នាក់​ ​ត្រូវ​​សង្សា​រ​​នាំ​ចូល​ផ្ទះសំណាក់​ ហើយ​សម្លាប់​នាង​​ចោល​ បង្កការភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង១២​ថ្ងៃត្រង់​ថ្ងៃ​ទី០៤ មីនា នេះ ស្ថិត​នៅ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ​ខេត្តតាកែវ​ ។ បើ​តាម​ការ​រ​សន្និដ្ឋាន​​របស់​​មន្ត្រី​ជំនាញ​សង្ស័យ​​ថា​ នាង​អាច​ត្រូវ​​​ប្រុស​ស្នេ​ហ៍​នោះ ​​វាយ​សម្លាប់​បំបាក់.​ក​​ទាំង​​អាក្រាត​កាយ​នៅ​លើ​ពូក ។

សមត្ថិច្ច​​ក្រុង​ដូន​កែវ​បានឱ្យ​​ដឹង​ថា ​ករណី​មាន​មនុស្ស​​ស្រីម្នាក់​​​​ស្លាប់​ក្នុងផ្ទះ​សំណាក់​​នេះ កំពុង​សង្ស័យ​ជា​ករណី​​ឃាត​កម្ម ។ ​មក​ដល់រសៀលថ្ងៃដដែល កំលាំង​ជំនាញ​នគរបាល រួម​ជាមួយ​ព្រះរាជអាជ្ញា​រង គ្រូពេទ្យ និង​អ​ជ្ញា​ធរ​ភូមិ-ឃុំ បាន​​​ចុះ​ពិ​និត្យ​រួច​ហើយ តែ​នៅ​មិន​ទាន់​មាន​កំណត់ច្បាស់ថា ​នារី​រង​គ្រោះ​ខាងលើស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដនោះ​ទេ ។ នារី​រង​គ្រោះត្រូវបានស្គាល់​​មានឈ្មោះ​ស្រី ដា ​​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​កន្ទួត ​ឃុំ​ស្រងែ​ ស្រុក​ទ្រាំង ​។

​បើ​តាម​សម្តី​​អ្នកបំរើ​ក្នុង​ផ្ទះ​សំណាក់​យីហោ «​ប៉ាអី ម៉ាក់​អី»​បានឱ្យ​ដឹង​ថា ​ឃើញបុរស​ម្នាក់​បាន​​ឌុ​ប​នារី​រង​គ្រោះ​ ចូល​ទៅ​ក្នុង​ដេក​ក្នុងផ្ទះ​សំណាក់​នេះ ប្រហែល​​​វេលា​ម៉ោង​១២អធ្រាត្រ​ម្ល៉េះ ដោយដេក​​ក្នុង​បន្ទប់​លេខ​២០៤ ។ នៅ​ពេល​ចូល​បាន​ប្រមាណ​ជាង​១​ម៉ោង​ ក៏​​បុរសនោះ​​​ចុះ​មក​វិញ ​ដោយ​ប្រាប់​សន្តិសុខ​ថា ​ទៅ​ទិញ​​បបរ​​ញាំ​ ។ ​ប៉ុន្តែបុរស​​​មិនឃើញ​ត្រឡប់​មកផ្ទះសំណាក់​​វិញទេ ។ លុះមក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី​០៤ មីនា មាន​​​អ្នកបំរើ​ចូល​ទៅ​រៀបចំ​បន្ទប់​ ទើប​ប្រទះឃើញ​ក៏​បង្ក​​ភ្ញាក់ផ្អើល​ឆោឡោ​ឡើងតែម្តង ​។ ​

ទោះបីជាយ៉ាងណា ​សមត្ថកិច្ច​​​កំពុងតាម​ដាន​​​តាម​កាមេរ៉ា​សុ​វត្ថិភាពបន្ត ដើម្បី​ស្វែង​ចាប់ឃាតករឱ្យបាន ។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]