ចិន៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីរឿងរ៉ាវនិងពាក្យ ចចាមអារ៉ាមរបស់ តារាសម្តែងស្រី នាង Angelababy និង ស្វាមីលោក Xiaoming ដោយត្រូវគេសង្ស័យថាពួកគេ ហាក់ដូចជា នៅឆ្ងាយពីគ្នា រីឯអ្នកខ្លះ បានសង្ស័យថា ពួកគេបានលែងលះគ្នាហើយជាដើម។

ប៉ុន្តែរហូតមកទល់ពេលនេះ ក៏សាមីខ្លួនទាំងពីរ មិនបានបកស្រាយអ្វីនោះដែរ ដែលអ្នកទាំងពីរ ធ្វើកាយវិការធម្មតា និងចេញតាមសង្គម រៀងៗខ្លួន។

ចំណែកកាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានធ្វើពិធីខួបកំណើតរបស់ខ្លួន គម្រប់ខួប៣០ឆ្នាំ ដោយក្នុងនោះ នាង និងអ្នកចូលរួម សុទ្ធតែតែងខ្លួន តាមតុក្កតា ក្នុងរឿងនិទាន។ ជាពិសេស នៅពេលដែលនាង បានលេងខ្លួន ជាមួយនឹងការពាក់សក់ តាមតុក្កតាទៀត កាន់តែធ្វើឲ្យមានភាពទាក់ទាញខ្លាំង និងប្លែកជាងសព្វដងព្រោះកម្រ នឹងបានឃើញ នាងតែងខ្លួនបែបនេះណាស់។

អ្វីដែលចាប់អារម្មណ៍ កម្មវិធីពិសេសរបស់នាងទាំងមូល បែរជាគ្មានវត្តមានស្វាមី មកចូលរួម ក្នុងកម្មវិធីប្រពន្ធទេ មិនដឹងថា រវល់ ឬក៏មិនចង់ចូលរួមនោះដែរ។ ការដែលលោក កាន់តែធ្វើបែបនេះ កាន់តែសបង្ហាញថា ពួកគេ អាចនឹងដូចគំនិតមហាជននិយាយក៏ថាបាន ដែលថាបែកបាក់គ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខួបកំណើតAngelabay
ខួបកំណើតAngelabay
ខួបកំណើតAngelabay
ខួបកំណើតAngelabay
ខួបកំណើតAngelabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]