អ្នកប្រាកដជាធ្លាប់បានឮពី សោស្នេហា ឬ Love Padlock នៅលើស្ពាន Pont des Arts ក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំងហើយមែនទេ? វាជាទីដ៏ពេញនិយមដែលគូរស្នេហ៍នាំគ្នាសរសេរឈ្មោះអ្នកទាំង២ ទៅលើសោរដើម្បីបញ្ជាក់ពីចិត្តស្មោះ រួចបោះកូនសោទៅក្នុងទន្លេដើម្បីតំណាងអោយស្នេហាដែលមិនអាចបំបែកបាន។

ចែករំលែកក្ដីស្រលាញ់របស់អ្នក
(ស្ពាន Pont des Artsទីក្រុងប៉ារីស)

ដោយឡែក ផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ នៅក្នុងទីក្រុងភ្នំពេញ ក៏បានរៀបចំយុទ្ធនាការមួយដែលមានឈ្មោះថា​ “ចែករំលែកក្ដីស្រលាញ់របស់អ្នក” ឬ “Sharing your Love” ដែលមានការរៀបចំដ៏ស្រស់ស្អាតនៃជញ្ជាំងដែក ដែលលម្អដោយក្រណាត់ពណ៌ផ្កាឈូក អង្កាំ និងផ្កាកុលាបសម្រាប់អតិថិជនពន្យួរកាតបំណងប្រាថ្នារបស់ខ្លួន។ យុទ្ធនាការនេះនឹងដាក់បង្ហាញជូនដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមកលេងកំសាន្តនៅផ្សារទំនើបរបស់ខ្លួនចាប់ពីថ្ងៃទី០៨មិនាឆ្នាំ២០១៩តទៅដែលក្នុងគោលបំណងដើម្បីរក្សាកន្លែងនេះទុកជាការចងចាំមួយដ៏ល្អ ចំពោះអ្នកដែលចង់បង្ហាញពីក្ដីស្រលាញ់ ក៏ដូចជាការសុំបំណងប្រាថ្នា។

រូបភាព:​ (ផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ ជាន់ទី៥)

ចូលរួមការលើកតម្កើង និងផ្ដល់ភាពពិសេសដល់ស្ដ្រី សម្រាប់ថ្ងៃទី០៨ មិនាដែលជាទិវាសិទ្ធិនារីអន្តរជាតិ ផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ នឹងជូនកាតបំណងប្រាថ្នាមួយហ្រ្វី​ចំពោះទៅដល់តែមិត្តនារីប៉ុណ្ណោះដើម្បីសរសេរពីបំណងប្រាថ្នា ឬការជូនពរទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លូន ហើយនឹងបន្តការជូនកាតហ្វ្រីទៅកាន់អតិថិជនទូទៅចាប់ពីថ្ងៃទី ០៩ មិនាតទៅ។

ចែករំលែកក្ដីស្រលាញ់របស់អ្នក
ចែករំលែកក្ដីស្រលាញ់របស់អ្នក

ទីតាំង: ផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ ជាន់ទី៥

ពេលវេលា: ចាប់ពីថ្ងៃទី ០៨មិនាតទៅ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ 070 888 934 ឫ គេហទំព័រ facebook: SORYA Center Point 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]