ថៃ៖ តាមរយៈការបង្ហោះវីដេអូVLOG «Pok Gie On The Run» នៅលើគណនីយូធូប កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅនេះ បានឲ្យឃើញថា តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ អ្នកនាង Margie Rasri បានធ្វើដំណើរទៅដល់កន្លែងថតកុនរឿងថ្មីរឿង « Thong Aek Mor Yah Tah Chalong» ដែលមានតារាសម្តែងប្រុសស្រីល្បីឈ្មោះ Mario Maurer និង Kimmy Kimberley ជាតួឯកប្រុសស្រី ដើម្បីថតនូវឈុតឆាករបស់ខ្លួន ទាំងដែលខ្លួនកំពុងតែពរពោះជិតគ្រប់ខែ។

ជាក់ស្តែង សម្រាប់ការថតឈុតឆាកនៅក្នុងរឿងកំពុងតែល្បីឈ្មោះមួយនេះផងដែរ Margie Rasri នាងបានដើរតួជានារីកូរ៉េម្នាក់ ដែលត្រូវជាប្អូនស្រីរបស់ តារាប្រុស Nickhun ហើយសាច់រឿងនេះ គឺអ្នកទាំងពីរគឺជាជនជាតិកូរ៉េធ្វើដំណើរមកកាន់ប្រទេស។ 

គួរបញ្ជាក់ផងដែរថា Margie Rasri នាងមិនបានដើរតួជាតួឯក ឬក៏តួរងសំខាន់អ្វីនោះទេ ប៉ុន្តែនាងសម្តែងជាតួភ្ញៀវកិត្តិយសពិសេស ដោយនាងមានឈុតសម្តែងត្រឹមតែ ៦ទៅ៧ឈុតតែប៉ុណ្ណោះ ដែលវាមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពនាងនិងកូននោះឡើយ។

មិនតែប៉ុណ្ណោះ នៅក្នុងខ្សែភាពយន្តនេះផងដែរ Margie និង Nickhun ក៏បានស្លៀកពាក់ជាឈុតប្រពៃណីកូរ៉េ ឬគេហៅថា Hanbok ផងដែរ៕

Margie Rasri
Margie Rasri
Margie Rasri និង Kimberley
Margie Rasri និង Nickhun
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ
Margie ទៅសម្តែងកុន ទាំងពោះជិតគ្រប់ខែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]