ហ្វីលីពីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមប៉ូលិសហ្វីលីពីនបានរកឃើញ កូនអណ្តើកតូចៗនិងមេអណ្តើកខ្លះផង នៅរស់រានមានជីវិតសរុប ១,៥២៩ក្បាល ដែលឈ្មួញខិលខូចបានរុំស្កុតព័ទ្ធជុំវិញខ្លួនពួកវា ហើយដាក់ក្នុងវ៉ាលីដើម្បីយកទៅលក់។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៩។

កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី

សត្វអណ្តើកទាំងអស់នេះ ត្រូវបានគេប្រទះឃើញក្នុងវ៉ាលីចំនួន ៤ផ្សេងគ្នា ដែលទុកចោលក្នុងព្រលានយន្តហោះ Manila ប្រទេសហ្វីលីពីន។ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា កូនអណ្តើកទាំង ១,៥២៩ក្បាល អាចលក់ចេញបានតម្លៃប្រមាណ ៨៦,៦៣១ដុល្លារអាមេរិក ឯណោះ។

ក្រុមប៉ូលិសហ្វីលីពីនជឿថា មូលហេតុដែលឈ្មួញខិលខូចទុកវ៉ាលីចោលក្នុងព្រលានព្រោះពួកគេបានដឹងអំពីការដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះការជួញដូរសត្វព្រៃខុសច្បាប់។ មិនតែប៉ុណ្ណោះ បើប៉ូលិសចាប់បាន ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់សរុប ១០,៣៣៨ ដុល្លារ។

ឥឡូវនេះសត្វអណ្តើកមានជីវិតសរុប ១,៥២៩ ក្បាលត្រូវបានប្រគល់ឲ្យអង្គភាពត្រួតពិនិត្យនិងចរាចរណ៍សត្វព្រៃក្នុងប្រទេសហ្វីលីពីនហើយ។

គួរបញ្ជាក់ថា ជាទូទៅសត្វអណ្តើកត្រូវបានមនុស្សចាត់ទុកជាសត្វចិញ្ចឹមមួយដែរ។ ប៉ុន្តែពេលខ្លះ សត្វអណ្តើកទាំងអស់នោះក៏ត្រូវបានគេយកទៅចម្រាញ់ធ្វើឱសថបុរាណ និងអាហារទូទាំងទ្វីបអាស៊ីដែរ៕

មានរូបភាពនៅខាងក្រោម៖

កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី
កូនអណ្តើកគ្រប់ប្រភេទដែលមានក្នុងវ៉ាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]