កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣ ខែមិនា កន្លងទៅម្សិលមិញនេះ អតីតសមាជិកក្រុម F(x) តារាស្រីសាច់សដូចសំឡី Sulli បានចែករំលែកនូវវីដេអូរបស់នាងនៅលើគណនីសង្គមអ៊ីនស្តារក្រាម ខណៈពេលកំពុងតែដេរសម្លៀកបំពាក់ថ្មីរបស់ខ្លួន។

យ៉ាងណាមិញ នៅក្នុងវីដេអូទី១ Sulli នាងបានផ្តោតអារម្មណ៍អង្គុយដេរសម្លៀកបំពាក់របស់នាង ដោយម៉ាស៊ីនដេរយ៉ាងយកចិត្តទុកដាក់ ព្រមទាំងមានខ្នើយដោតម្ជុលពាក់នៅលើ ក.ដៃរបស់នាងផងដែរ។ 

តួយ៉ាង កន្លងទៅរយៈពេល៣ម៉ោងក្រោយមក នាងក៏បានបង្ហោះវីដេអូថ្មីមួយទៀត បង្ហាញពីសមិទ្ធផលចុងក្រោយរបស់នាង ដែលខំចំណាយពេលនិងកម្លាំងអស់រយៈពេលជាច្រើនម៉ោង ដើម្បីដេរឈុតមួយនេះ។ ជាក់ស្តែង ក្នុងនោះនាងបានរួមបញ្ចូលនូវអាវយឺតចំនួន៣ ដែលជាអាវយឺតប៊្រេនតាមផ្លូវល្បីឈ្មោះនៅកូរ៉េ «J'Eunesse» ដេរបញ្ចូលគ្នាចេញជាម៉ូតរ៉ូបមួយប្លែកភ្នែក ដូចដែលបានឃើញខាងក្រោម។

បន្ទាប់ពីឃើញបែបនេះ ក៏មានអ្នកគាំទ្រមួយចំនួន បានComment បែបនិយាយលេងទៅកាន់ម៉ូតសម្លៀកបំពាក់ ដែល Sulli ខំច្នៃឡើងថា «សម្លៀកបំពាក់ខុសពីធម្មតា ស្រដៀងនឹងSulli ខុសពីធម្មតារបស់យើងដែរ» រីឯអ្នកខ្លះទៀតក៏ពេញចិត្ត នឹងគំនិតច្នៃប្រឌិតប្លែករបស់នាងផងដែរ៕  

Sulli បញ្ចេញស្នាដៃអង្គុយដេររ៉ូបច្នៃម៉ូតដោយខ្លួនឯង
Sulli បញ្ចេញស្នាដៃអង្គុយដេររ៉ូបច្នៃម៉ូតដោយខ្លួនឯង
Sulli បញ្ចេញស្នាដៃអង្គុយដេររ៉ូបច្នៃម៉ូតដោយខ្លួនឯង
រ៉ូប ដែល Sulli បានច្នៃ
រ៉ូប ដែល Sulli បានច្នៃ
រ៉ូប ដែល Sulli បានច្នៃ
រ៉ូប ដែល Sulli បានច្នៃ
Sulli
Sulli
Sulli
Sulli
Sulli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]