ភ្នំពេញ៖ តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព លោកមួន ម៉ារ៉ា ជួបទុក្ខជាទម្ងន់ ក្រោយម្តាយជាទីស្រលាញ់ បានធ្លាក់ខ្លួនចូលមន្ទីរពេទ្យភ្លាមៗ ខណៈពេលដែលស្ថានភាពហាក់ដូចជាធ្ងន់ធ្ងរខ្លាំង ព្រោះលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។

តាមរយៈស្ថានភាពរបស់ម្តាយលោកនៅពេលនេះ បានឲ្យដឹងថា ម្តាយលោកបានក្អួតឈាមទាំងដុំៗ ឃើញដូច្នោះតារាប្រុសរូបនេះពិតជាភ័យតក់ស្តុតនៅក្នុងអារម្មណ៍យ៉ាងខ្លាំង។

ទន្ទឹមនេះដែរ លោកក៏បានធ្វើការបង្ហោះសារព្រួយបារម្ភយ៉ាងខ្លាំងដល់ម្តាយយ៉ាងដូច្នោះថា៖«អ្នកម្តាយអើយ កុំមានអីកើតឡើងមិនល្អចំពោះអ្នកម្តាយល្អរបស់កូន! ក្អួតឈាមទាំងដុំៗ កូនតក់ស្លុត និងអាណិតអ្នកម្តាយណាស់!ខ្ញុំសូមបួងសួងឱ្យអ្នកម្តាយបានជាដូចដើមវិញ នៅក្បែរកូនៗដូចសព្វដង»។

ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនដួង ក៏បាននាំគ្នាជូនពរដល់ម្តាយលោក ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។ គួរបញ្ជាក់បន្ថែមផងដែរថា នៅពេលនេះមិនទាន់បានជ្រាបនៅឡើយថា ស្ថានភាពរបស់ម្តាយលោកបានធូរ ឬក៏យ៉ាងណានៅឡើយនោះទេ៕

លោកមួន ម៉ារ៉ា
លោកមួន ម៉ារ៉ា
លោកមួន ម៉ារ៉ា
លោកមួន ម៉ារ៉ា
លោកមួន ម៉ារ៉ា
លោកមួន ម៉ារ៉ា
ម្តាយលោកមួន ម៉ារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា