ម៉ាឡេស៊ី៖ ថ្មីៗនេះបុរសម្នាក់ដែលមានឈ្មោះថា Xiao Wang បានប្រទះឃើញសត្វអន្ទង់ដ៏ធំនិងកម្រមួយក្បាល ដែលលាក់ខ្លួនពួនអាត្មាក្នុងស្រះត្រីមួយកន្លែង។ 

មុនពេលរកឃើញសត្វអន្ទង់ លោក Wang គ្រាន់តែមានបំណងចង់មកចាប់ត្រីក្នុងស្រះប៉ុណ្ណោះ។  លុះពេលបោះជើងចូលក្នុងស្រះភ្លាម លោក Wang ក៏បានភ្ញាក់ខ្លួនភ្លែត ព្រោះគាត់បានឃើញសត្វអន្ទង់ដ៏ធំមួយក្បាល កំពុងលាក់ខ្លួនក្នុងរូងដី។ ដំបូងលោក Wang មានអារម្មណ៍ស្លន់ស្លោរខ្លាំងដែរ ព្រោះគាត់គិតថាវាជាពស់។

អន្ទង់ដែលលោក Wang ចាប់បាន
អន្ទង់ដែលលោក Wang ចាប់បាន

ពេលដឹងថាវាមិនមែនជាពស់ និងដើម្បីដោះស្រាយជីវភាពផងនោះ លោក Wang បានជំនះរាល់ភាពស្លន់ស្លោ រួចផ្តោតអារម្មណ៍ចាប់សត្វអន្ទង់ចេញពីរូងរហូតដល់បានសម្រេច។

អ្នកស្រុកនិងលោក Wang  បានសន្មត់ថានេះជាសត្វអន្ទង់ដ៏ចំណាស់និងកម្រមួយក្បាល ដែលមានអាយុយ៉ាងហោចណាស់ក៏ ៣០ឆ្នាំដែរ និងមានទម្ងន់ប្រមាណ ៣គីឡូក្រាម។ ក្រោយពីបានដឹងដំណឹងនេះ មានអ្នកជំនួញម្នាក់មកពីកោះតៃវ៉ាន់ បានចាប់អារម្មណ៍នឹងអន្ទង់កម្រនេះយ៉ាងខ្លាំង ហើយហ៊ានឲ្យថ្លៃដល់ទៅ ២,៦០០ដុល្លារ ឯណោះ។  លោក Wang បានបដិសេធសំណើ និងបន្តចរចារហូតដល់បាន ៣,២០០ដុល្លារ ទើបគាត់ព្រមលក់ឱ្យអ្នកជំនួញម្នាក់នោះ៕

អន្ទង់ដែលលោក Wang ចាប់បាន
អន្ទង់ដែលលោក Wang ចាប់បាន
ស្រះទឹកដែលលោក Wang ចុះទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]