ហ្វីលីពីន៖ ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗគឺមិនដូចគ្នាទេ។ ម្នាក់ៗតែងតែជួបផលលំបាករៀងៗខ្លួន។ តួយ៉ាងដូចជាលោកអ៊ុំម្នាក់ ដែលមានអាជីពជាអ្នកដឹកជញ្ជូនអីវ៉ាន់ឱ្យគេ កំពុងក្លាយទៅជាប្រធានបទក៏ក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង Bea Aspiras បានចែករំលែកបទពិសោធន៍ផ្ទាល់ភ្នែករបស់នាងទាក់ទងទៅនឹងលោកអ៊ុំម្នាក់ ដែលត្រូវរង់ចាំម្ចាស់គេជិត ១ម៉ោង ក្រោមកម្តៅថ្ងៃដ៏សែនក្តៅដើម្បីយកទំនិញឱ្យម្ចាស់គេ។

អ្នកនាងបានបង្ហោះរូបភាព និងបានរៀបរាប់ថា៖

«លោកអ៊ុំម្នាក់នេះ គាត់រង់ចាំនៅខាងក្រៅផ្ទះគេជិត ១ម៉ោងដើម្បីយកទំនិញឱ្យគេ។»

«នៅពេលដែលអតិថិជនបើកទ្វារចេញមក នាងគ្រាន់តែញញឹមដាក់គាត់តែបន្តិច ហើយនាងក៏មិនខ្វល់ថាគាត់ត្រូវរង់ចាំរយៈពេលប៉ុន្មានម៉ោងនោះដែរ។»

លោកអ៊ុំកំពុងអង្គុយរង់ចាំម្ចាស់គេមកយកអីវ៉ាន់

ម្ចាស់គណនីដដែលក៏បានសរសេរបន្ថែមទៀតថា៖

«លោកអ៊ុំម្នាក់នេះ មើលទៅហាក់ដូចជា ហត់ខ្លាំងណាស់ ហើយលោកបានព្យាយាមធ្វើការអស់ពីសមត្ថភាពទៅហើយ បើទោះបីជាលោកមានអាយុចាស់ក៏ដោយ។»

«យ៉ាងណាមិញ ពួកគាត់មិនគួរទទួលបានការមើលងាយ ឬមិនឱ្យតម្លៃពីអ្នកដទៃនោះទេ ព្រោះពួកយើងមិនដឹងថាតើពួកគាត់ត្រូវជួបប្រទះនូវបញ្ហាអ្វីខ្លះនោះទេ មុនពេលយកអីវ៉ាន់ឱ្យយើង។»

មិនយូរប៉ុន្មាន ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានគាំទ្រនូវគំនិតរបស់អ្នកនាង Bea Aspiras និងបានសម្តែងការអាណិតអាសូរចំពោះលោកអ៊ុំចំណាស់ម្នាក់នេះជាខ្លាំងផងដែរ៕ 

លោកអ៊ុំកំពុងអង្គុយរង់ចាំម្ចាស់គេមកយកអីវ៉ាន់
លោកអ៊ុំកំពុងអង្គុយរង់ចាំម្ចាស់គេមកយកអីវ៉ាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]