រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជិតដល់ថ្ងៃរៀបការបានបាត់ខ្លួនមិនដឹងដំណឹងធ្វើអោយម្តាយស្រែកយំអង្វរអោយកូនត្រឡប់មកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅជិតផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
កូនស្រីដែលបាត់ឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរស៊ីឈ្នួលលក់គ្រឿងក្រអូបនៅផ្សារបឹងត្របែក ។ ចំណែកអនាគតជាគូស្វាមីឈ្មោះ អ៊ាង សុខគា អាយុ២៩ឆ្នាំ ត្រូវបងប្អូនជីដូនមួយបង្កើតនៅស្រុកពាមជ័រ ខេត្តព្រៃវែង។ ម្តាយមានឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មុខរបរនៅជាមួយចិននៅខណ្ឌទួលគោកមានស្រុកកំណើតនៅភូមិតាពិច ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បើតាមការរៀបរាប់ពីស្ត្រីជាម្តាយបាននិយាយប្រាប់ថា រូបគាត់មានកូន៤នាក់ ស្រី២ ប្រុស២ កូនបងស្រី២៧ និងកូនស្រីពៅ១៧ឆ្នាំបាត់ខ្លួន ។ ចំណែកនារីដែលបានបាត់ខ្លួនខាងលើបានភ្ជាប់ពាក្យប្រមាណជិតមួយឆ្នាំមកហើយ ដោយខាងប្រុសជួនថ្លៃទឹកដោះចំនួន២ពាន់ដុល្លារ ហើយខាងប្រុសសុំយកកូនស្រីទៅរៀបការនៅផ្ទះកូនប្រុសទៀត ។
តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួនបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានទាក់ទងទៅកូនស្រីរបស់គាត់ថា អោយទៅផ្ទះ ដើម្បីថតដាក់មុខរោងការ ហើយបន្ទាប់មកទៀតទើបកូនស្រីរបស់គាត់បានទូរស័ព្ទមកគាត់ប្រាប់ថា គាត់ទៅរកការងារធ្វើនៅខេត្តកំពង់ចាម ដោយមិនទៅការវិញឡើយព្រោះគាត់លែងស្រលាញ់គូដណ្តឹងរបស់គាត់ ព្រោះដឹងថា គូដណ្ដឹងរបស់នាងដូចមិនសូវពេញលក្ខណៈ ។
ចំណែកម្តាយ និងបងប្អូនបាននាំគ្នាដើររកដោយទៅផ្ទះថៅកែ ដើម្បីសួរនាំ ចំណែកថៅកែខាងលើគាត់មិនដឹង ព្រោះគាត់ថា នារីខាងលើបានទៅផ្ទះបាត់ទៅហើយ ហើយពួកគាត់មិនដឹងឡើយ ។ ក្រុមគ្រួសារស្ត្រីខាងលើបានទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់បឹងត្របែក ដើម្បីអោយសមត្ថកិច្ចជួយរកកូនរបស់គាត់ផងដែរ។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែករួច នៅយប់ថ្ងៃទី០៣ ខែមិនា នៅវេលាម៉ោង៩និង៣០នាទីយប់ គាត់បានទៅបន្ទប់ជួលកូនច្បងរបស់គាត់ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងក្រុមអ្នកសារព័ត៌មាន ដើម្បីថតអោយប្រជាពលរដ្ឋជួយមើល ព្រមទាំងក្រែងកូនដែលបាត់ខ្លួនខាងលើបានមើលតាមទូរទស្សន៍ ឫតាមហ្វេស ប៊ុកកូនត្រឡប់មកវិញ គាត់ខ្លាចសងបណ្ណាការខាងប្រុស ព្រោះជីវភាពគាត់កំពុងជួបការខ្វះខាតផង។
ក្រោយមកនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែលបានដឹងថា នារីដែលបាត់ខ្លួនខាងលើបានទៅរស់នៅកន្លែងវិទ្យុ ABC ហើយម្តាយបានទៅដល់មុខស្ថានីយវិទ្យុខាងលើដែរ តែកូនរបស់គាត់មិនចេញមកជួបគាត់ឡើយ ដោយប្រាប់ថា មិនត្រឡប់ទៅជួបម្តាយគាត់ឡើយ ហើយម្តាយអង្គុយរង់ចាំកូននៅមុខស្ថានីយវិទ្យុរហូត ដើម្បីរង់ចាំកូនទៅផ្ទះវិញ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]