ភ្នំពេញ៖ តារាសម្តែងប្រុស និងជាពិធីករសម្តីផ្អែម លោកប៉ែន ចំរុ៉ង ត្រូវបានលោកតាន់ គីមសួរ ផលិតករវីដេអូអបើរំ បានធ្វើការសរសើរពេញៗមាត់ ក្រោយបានឃើញទង្វើដ៏ល្អ ចេះទុកដាក់សម្រាមត្រឹមត្រូវ មិនបោះចោលតាមសាធារណៈ។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាល្បីៗជាច្រើនរូប បាននាំគ្នាស្លៀកពាក់ឈុតបុរាណយ៉ាងស្អាតៗ ទិវាវប្បធម៍ជាតិ ៣មិនា នៅខាងមុខព្រះបរមរាជវាំង ដែលប្រព្រឹត្តឡើងពោរពេញដោយភាពរីករាយយ៉ាងខ្លាំង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទង្វើក៏ដូចជាសកម្មភាពរបស់តារាសម្តែងប្រុសរូបនេះ ត្រូវបានគេថតបាន ជាមួយនឹងសកម្មភាពយកសម្រាម ដែលត្រូវនឹងបោះចោលនោះ ដាក់នៅជាប់ខ្លួន សុខចិត្តមិនបោះចោលផ្តេសផ្តាស។ មិនត្រឹមតែប៉ុណ្ណោះលោកបានដើរប្រមូលសម្រាម ដែលឃើញនៅតាមផ្លូវ រួចយកដាក់នៅគូទឡានទៀតផង។

ទន្ទឹមនេះនេះ លោកតាន់ គីមសួរ ក៏បានធ្វើការសរសើរ និងថាលោកជាសិល្បករគំរូម្នាក់ផងដែរ។ ដោយក្នុងនោះលោកបានបន្ថែមថា៖

 «មិននឹកស្មាន សិល្បករគំរូ ពេលហ្នឹងពួកយើងដើរដោយជើងទទេរនៅលើផ្លូវថ្នល់ដ៏ក្តៅហែង សឹងតែទ្រាំមិនបាន តែលោក ប៉ែន ចំរ៉ុងនៅតែប្រកាន់ភ្ជាប់ទុកដាក់សម្រាមយ៉ាងត្រឹមត្រូវ នេះគ្រាន់តែជារូបភាពមួយជ្រុងតូចទេ អ្វីដែលអស្ចារ្យនោះគឺលោកចំរ៉ុងនាំគ្នាប្រមូលសំរាមដែលប្រទះឃើញនៅនឹងមុខ រួចហើយយកមកដាក់ពេញគូទឡានរបស់ខ្ញុំ ពិតមហាមិត្តដ៏ល្អមែន មិនមែនជាការបញ្ជោរឬលើកជើងអ្វីទាំងអស់ តែនេះជាគំរូដ៏ល្អមួយដើម្បីធ្វើការបង្ហាញទៅដល់ប្រជាជាតិខ្មែរទាំងមូល។ តោះយើង ពឹងតែលើ ពូ ឈីវ តែម្នាក់ឯងមិនគ្រប់គ្រាន់ទេ យើងត្រូវតែចូលរួមទាំងអស់គ្នា។ ចំពោះអ្នកដែលឆ្លើយត្រូវម្សិលមិញ ខ្ញុំនិងលោកប៉ែន ចំរ៉ុង នឹងប៉ាវទៅញុំាអីបន្តិចបន្តួចនៅពេលដ៏ឆាប់ខាងមុខ»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តាន់ គីមសួរ
បែ៉ន​ ចំរ៉ុង និងអនាគតភរិយា
បែ៉ន​ ចំរ៉ុង និងអនាគតភរិយា
បែ៉ន​ ចំរ៉ុង និងអនាគតភរិយា
បែ៉ន​ ចំរ៉ុង បង្ហាញទង្វើដ៏ល្អ
បែ៉ន​ ចំរ៉ុង បង្ហាញទង្វើដ៏ល្អ
សាររបស់លោក តាន់ គីមសួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង