ភ្នំពេញ៖ កាលពីម្សិលមិញនេះ នាង ខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំក្រុមពាក់មី បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញនាង Live វីដេអូចេញពីផេកផ្លូវការរបស់ខ្លួន បង្ហាញច្រមុះដែលទើបតែកែសម្ផស្សរួច។

ក្នុងនោះដែរ អ្វីដែលគួរចាប់អារម្មណ៍បន្ថែមទៀតនោះ នាង ខ្ញុង ហាក់គ្មានអ្វីលាក់បាំងជាមួយអ្នកគាំទ្ររបស់ខ្លួននោះទេ ដោយរូបនាង បានបង្ហាញមុខមាត់ដែលមានស្នាមជាំ នៅក្រោមភ្នែកយ៉ាងធំ ថែមទៀតផង។

យ៉ាងណាមិញ ផ្អែកតាមវីដេអូ Live របស់នាង ខ្ញុង បន្តបានឲ្យដឹងទៀតថា ច្រមុះរបស់នាង បានធ្វើរួចរាល់រយៈពេល៧ថ្ងៃហើយ ក៏ប៉ុន្តែគ្រាន់តែមិនទាន់កាត់ជេសតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត នាងខ្ញុងក៏បាននិយាយទៀតថា នាងគ្មានអ្វីត្រូវខ្មាស និងលាក់បាំងអ្នកគាំទ្រ គ្រាន់តែរឿងកែច្រមុះប៉ុណ្ណឹងនោះទេ ព្រោះថានាងចង់ Live ដើម្បីនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន និងសួរសុខទុក្ខពួកគេតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រជាច្រើនបានសម្តែងក្តីបារម្ភ នៅពេលដែលឃើញនាង មានស្នាមជាំក្រោមភ្នែកខ្លាំង ក្រោយពីកែច្រមុះបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំមើលថា ក្រោយពីកែច្រមុះរួច តើសម្រស់របស់នាង ខ្ញុង កាន់តែស្រស់ស្អាតកម្រិតណាទៅ?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង ពេលកែច្រមុះរួច
ខ្ញុង ពេលកែច្រមុះរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង