ភ្នំពេញ៖ ម៉ាករថយន្តប្រទេសអាល្លឺម៉ង់ Volkswagen គិតមកដល់ពេលនេះមានអាយុកាល ៨២ ឆ្នាំហើយតាំងពីការកកើតដំបូងក្នុងឆ្នាំ ១៩៣៧។ ខាងក្រោមនេះជាប្រវត្តិត្រួសៗដែលម៉ាករថយន្តល្បីនេះ បានហែលឆ្លងកាត់ឧបសគ្គតាំងពីមុនសង្រ្គាមលោកលើកទី២។

ប្រវត្តិឡានអាល្លឺម៉ង់ដ៏ល្បី

-ឆ្នាំចាប់ផ្តើម ឆ្នាំ ១៩៣២-១៩៣៨: People’s Car Project

ក្រុមហ៊ុន Volkswagen ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣៧។ នៅដើមទសវត្សឆ្នាំ ១៩៣០ រថយន្តត្រូវបានគេចាត់ទុកជាវត្ថុដ៏មានតម្លៃ។ ប្រជាជនអាឡឺម៉ង់ភាគច្រើននៅសម័យនោះពុំមានលទ្ធភាពទិញរបស់មានតម្លៃអ្វី ក្រៅពីម៉ូតូឡើយ។ នៅឆ្នាំ ១៩៣៤ Adolf Hitler បានចូលមកគ្រប់គ្រងការផលិតរថយន្ត ដោយបញ្ជាឱ្យរោងចក្ររថយន្តផលិតរថយន្តធម្មតាមួយ ដែលអាចដឹកអ្នកដំណើរមនុស្សវ័យកណ្តាល ២ នាក់ និងកូនក្មេង ៣ នាក់ ហើយអាចបើកបរក្នុងល្បឿន ១០០ គីឡូមែ៉ត្រក្នុងមួយម៉ោង។ គាត់ចង់ឱ្យប្រជាជនអាឡឺម៉ង់ទាំងអស់ មានរថយន្តសម្រាប់ប្រើប្រាស់គ្រប់ៗគ្នា។ រថយន្ត Volkswagen ម៉ូដែល “KdF-wagen” ក៏ត្រូវបានផលិតឡើង ដោយមានរាងស្រដៀងនឹងសត្វកន្លង់។

រថយន្ត Volkswagen ម៉ូដែល “KdF-wagen”

- ឆ្នាំ ១៩៤៥-១៩៤៨: ការអន្តរាគមន៍ពីកងទ័ពអង់គ្លេសក៏បានធ្វើឱ្យស្ថានភាពប្រែប្រួល

បន្ទាប់ពីសង្ក្រៀមលោកលើកទី ២ ក្រុមហ៊ុន Volkswagen ក៏ត្រូវបានធ្លាក់ក្រោមគ្រប់គ្រងរបស់ជនជាតិអង់គ្លេសដោយគ្មានគោលដៅយុទ្ធសាស្រ្ត និងគម្រោងច្បាស់លាស់។

- ឆ្នាំ ១៩៤៨-១៩៦១: កាពង្រីកខ្លួននៅលើឆាកអន្តរជាតិ

ចាប់ពីឆ្នាំ ១៩៤៨ ក្រុមហ៊ុន Volkswagen បានក្លាយជាក្រុមហ៊ុនយ៉ាងសំខាន់មួយតំណាងអោយប្រទេសអាឡឺម៉ង់ ហើយក៏ជាក្រុមហ៊ុនដែលបានផ្តល់សក្តានុពលដល់សេដ្ឋកិច្ចអាឡឺម៉ង់ផងដែរ។ ក្រុមហ៊ុន Volkswagen ក៏ជាក្រុមហ៊ុនរថយន្តដំបូងគេបង្អស់ដែលឈានជើងជចូលទៅក្នុងទីផ្សាររបស់ប្រទេសអាមេរិកនៅឆ្នាំ ១៩៤៩ ដោយធ្វើការលក់រថយន្តបានទៅដល់ ១ លាន គ្រឿង។ បន្ទាប់មកក្រុមហ៊ុន Volkswagen ក៏បន្តធ្វើដំណើរចូលទៅក្នុងទីផ្សាររបស់ចក្រភពអង់គ្លេស កាណាដា និង ប្រេស៊ីល។

ក្រុមហ៊ុន Volkswagen បានវិនិយោគទៅលើការបង្កើតយុទ្ធសាស្រ្តទីផ្សារថ្មីៗ ដើម្បីផ្សព្វផ្សាយពីរថយន្តរបស់ខ្លួន និងផ្សព្វផ្សាយពីក្រុមហ៊ុនដើម្បីឱ្យគេបានស្គាល់ពីគុណភាព និងទំនុកចិត្តដ៏ខ្ពស់ដែលក្រុមហ៊ុនអាចផ្តល់ឱ្យ។

ម៉ាករថយន្តប្រទេសអាល្លឺម៉ង់ Volkswagen

- ឆ្នាំ ១៩៦១-១៩៧៣: Volkswagen Beetle to Volkswagen Golf

១៩៧៤-១៩៩០: ម៉ូដែលរថយន្តជាច្រើនរបស់ក្រុមហ៊ុន Volkswagen មានលក្ខណៈស្រដៀងគ្នាជាមួយម៉ូដែលផ្សេងៗទៀតរបស់រថយន្តនៅទ្វីបអឺរ៉ុប។ Volkswagen Golf មានលក្ខណៈពិសេសខុសពីរថយន្តដ៏ទៃទៀត ជាហេតុនាំឱ្យក្រុមហ៊ុន Volkswagen បន្តផលិតរថយន្តប្រភេទនេះផលិតរហូតទៅដល់ជំនាន់ទីប្រាំពីរ។

នៅក្នុងឆ្នាំ ១៩៨៥ រថយន្ត Volkswagen Golf ជំនាន់ទីពីរត្រូវបានបញ្ចេញលក់ក្នុងទីផ្សារ ជាមួយនឹងពីរម៉ូដែលគឺ Volkswagen Golf GTI និង Volkswagen Golf Jetta។

នៅក្នុងឆ្នាំ ១៩៧៥ ក្រុមហ៊ុន Volkswagen បានបបញ្ច្រៀតតខ្លួនចូលទៅក្នុងទីផ្សារតូចមួយ ជាមួយនឹងរថយន្ត Volkswagen Polo។

រថយន្ត Volkswagen Polo
រថយន្ត Volkswagen Polo

- ឆ្នាំ ១៩៩១-១៩៩៩ នៅក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុន Volkswagen បានបង្ហាញផលិតនូវផលិតផលថ្មីរបស់ខ្លួនជាច្រើន។ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៩៥ រថយន្ត Volkswagen Sharan ក៏បានបង្ហាញខ្លួន។

- ឆ្នាំ ២០០០ - បច្ចុប្បន្ន: គម្រោងសម្រាប់ថ្ងៃអនាគត

បន្ទាប់ពីថ្នាក់លើបានធ្វើការពិភាក្សា និងបោះឆ្នោតយកគោលគំនិតរួមក្រុមហ៊ុន Volkswagen បានសម្រេចិត្តផលិតរថយន្តម៉ូដែលថ្មីៗជាច្រើនដូចជា Volkswagen Fascelift of the Passat Volkswagen Jetta Volkswagen Tiguan និងម៉ូដែលផ្សេងៗទៀតជាច្រើន សម្រាប់ទុកជាអាវុធវាយលុកទីផ្សារដ៏ប្រកួតប្រជែង ។

នៅឆ្នាំ ២០១៦ កន្លងផុតទៅ ក្រុមហ៊ុន Volkswagen បានបញ្ចេញរថយន្ត Volkswagen Atlas ទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។

នៅខែ មេសា ឆ្នាំ២០១៨ ក្រុមហ៊ុន Volkswagen ក៏បានប្រឡូកខ្លួនចូលទៅក្នុងវិស័យរថយន្តអគ្គិសនីដំបូងបង្អស់ជាមួយនឹងរថយន្ត Volkswagen ស៊េរី I.D. R Pikes Peak និង unveiled នៅប្រទេសបារាំង។ រថយន្តទាំងនេះត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធថ្ម lithium-ion (lithium-ion battery system)។ លើសពីនេះទៅទៀត រថយន្តទាំងនេះមានកម្លាំងម៉ាស៊ីនរហូតដល់ ៦៨០ សេះ (៦៨០hp)។

រថយន្ត Volkswagen
រថយន្ត Volkswagen
រថយន្ត Volkswagen

- ទៅថ្ងៃអនាគត

គម្រោងដែលប្រកបដោយចក្ខុវិស័យខ្ពស់របស់ Volkswagen គឺអភិវឌ្ឍន៍ និងបង្កើត ក្រុមរថយន្តអគ្គីសនីប្រភេទ I.D (I.D family) ដែលមានចំនុចពិសេសជាច្រើនដូចជា ងាយស្រួលក្នុងការផ្លាស់ទី មានប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ មានប្រព័ន្ធតភ្ជាប់មុខងារទាំងអស់ឱ្យធ្វើការរួមគ្នា និងប្រព័ន្ធវ័យឆ្លាតផ្សេងៗទៀត(intuitive usability)។ ក្រុមហ៊ុនកំពុងតែមានគម្រោងផលិតរថយន្តជាច្រើនម៉ូដែលទៀត នៅឆ្នាំ ២០២០ ខាងមុខ។

ក្រុមហ៊ុន Volkswagen ក៏បានវិនិយោគទុនបន្ថែមទៀតទៅលើប្រព័ន្ធឆ្នៃប្រឌិតមួយចំនួន (innovative systems) សម្រាប់បំពាក់ក្នុងរថយន្តប្រភេទ SUV ដូចជា Volkswagen Touareg Volkswagen T-Roc និង Volkswagen T-Cross៕

រថយន្តប្រភេទ SUV

លោកអ្នកអាចអញ្ចើញមកអាគារ: #9392 ផ្លូវសហពន្ធ័រុស្សី សែនសុខ ភ្នំពេញ ឬ 023 919 999 / 095 999 820 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក: https://www.facebook.com/VWCambodiaOfficial/ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]