អង់គ្លេស៖ លោក Jurgen Klopp បានលើកហេតុផលមួយ ក្រោយពេលដែល Liverpool បានត្រឹមតែស្មើគ្នាជាមួយ Everton នឹងបានធ្វើឱ្យ Liverpool ធ្លាក់មកចំណាត់ថ្នាក់លេខ២ នៅតារាង Premier League តាមពីក្រោយ Manchester City ១ពិន្ទុ។ លទ្ធផលស្មើគ្នាជាមួយ Everton នេះ បានធ្វើឱ្យ Liverpool ធ្លាក់ចេញពីកំពូលតារាង Premier League ជាលើកដំបូង បន្ទាប់ពីឈរលើគេតាំងពីខែធ្នូមក។

លោក Jurgen Klopp

ក្រោយបញ្ចប់ការប្រកួតលោក Jurgen Klopp បាននិយាយថា៖ “នេះជាការប្រកួតដ៏លំបាកមួយម្រាប់យើង ស្របពេលដែលអាកាសធាតុមានការរំខាន(ខ្យល់បក់ខ្លាំងពេក) ដែលធ្វើឱ្យកីឡាករមានការពិបាក ហើយនេះមិនមែនជាអ្វីដែលយើងចង់បានឡើយ”។ 

Klopp បានបន្ថែមថា៖ “ពួកយើងមានឱកាសល្អៗច្រើន ប៉ុន្តែកីឡាករ Sala និង Fabinho ធ្វើមិនបានល្អ។ លទ្ធផល ០-០ នេះ បានបន្តកំណត់ត្រាមិនទាន់ចាញ់របស់ Liverpool ទល់នឹង Everton ប៉ុន្តែពួកយើងចង់ឈ្នះ មិនមែនចង់បានត្រឹមស្មើទេ”។

Salah និងអ្នកចាំទី Pickford

គួរបញ្ជាក់ថា Klopp ក៏ធ្លាប់បន្ទោសទៅលើស្ថានភាពខ្យល់បែបនេះដែរ កាលពីប៉ះគ្នាជាមួយ Wolve នៅពាន FA Cup និងក្រោយមកបានបន្ទោសទៅលើស្មៅលើទីលានវិញម្តង ពេលប៉ះជាមួយ Leicester City។ ការប្រជែងពានរង្វាន់ Premier League នារដូវកាលនេះកាន់តែមានភាពតានតឹងសម្រាប់ Liverpool និង Man City ស្របពេលដែលក្រុមទាំងពីរមានគម្លាតពីគ្នាតែ ១ពិន្ទុប៉ុណ្ណោះ។ សប្តាហ៍ក្រោយ Liverpool នឹងត្រូវជួបជាមួយ Burnley ខណៈដែល Man City ត្រូវប៉ះក្រុម Watford៕

កីឡាកររបស់ Everton និង Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]