បារាំង៖ កីឡាករ Mari Balotelli បានវិលត្រឡប់ទៅទម្រង់លេងដ៏ល្អសាជាថ្មី បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិប Marseille របស់បារាំង។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ បានរកគ្រាប់បាល់ទី៣របស់ខ្លួនសម្រាប់ Marseille ក្នុងការប្រកួតទល់នឹង Saint Etienne កាលពីយប់មិញនេះ។

រូប Selfie របស់ Balotelli

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ កីឡាករ Balotelli បានបញ្ចេញស្ទាយអបអរគ្រាប់បាល់ប្លែកមួយ ដោយបានរត់ទៅក្រោយសំណាញ់ទី និងឆក់យកទូរស័ព្ទរបស់អ្នកថតរូបម្នាក់យកមកថត Selfie ជាមួយមិត្តរួមក្រុមតែម្តង។ លើសពីនេះទៅទៀត Video Selfie នោះ ត្រូវបានបង្ហោះទៅគណនី Instagram របស់ Balotelli ភ្លាមៗទាំងការប្រកួតកំពុងដំណើរការទៀតផង។

ការប្រកួតរវាង Nice និង Saint Etienne

ក្រោយពីបញ្ចប់ការប្រកួតនោះ ក្លិប Marseille បានយកឈ្នះក្លិប Saint Etienne ក្នុងលទ្ធផល ២-០ ដែលជាការស៊ុតដោយ Belotelli នៅនាទីទី១២ និងមួយគ្រាប់ទៀតជាបាល់ពិន័យ ១១ម៉ែត្រធ្វើបានសម្រេចដោយកីឡាករ Thauvin៕

Balotelli និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]