ភ្នំពេញ​៖ ថ្មីៗនេះក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ «Cambodia Best Employer Brand Awards 2019» ជាពានកិត្តិយស ដែលក្រុមហ៊ុនបានគោរពដល់ដំណើរការគោលការណ៍ សកម្មភាពផ្សេងៗ បរិយាកាសការងារ និងឱកាសនៅក្នុងអាជីពការងារ។

ក្រុមហ៊ុន DKSH Cambodia គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ក្នុងការជួយដល់ដៃគូអាជីវកម្ម ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ «Cambodia Best employer brand awards 2019» ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន World HRD Congress និង Star of the Industry Group ។

ពានរង្វាន់ «Cambodia Best employer brand awards 2019»

ពានរង្វាន់ដែលក្រុមហ៊ុនទទួលបាននេះ ត្រូវបានជ្រើសរើសពីក្រុមហ៊ុនចំនួន ២៥ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាលើកដំបូងហើយក៏ជាសមិទ្ធផលមួយដ៏អស្ចារ្យដែរសម្រាប់ក្រុមហ៊ុន DKSH Cambodia ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។ ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានទាំងពានរង្វាន់ និងវិញ្ញាបនបត្រក្នុងចំណោម ៨ ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រ។ពានរង្វាន់នេះ បង្ហាញពីកម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុនទាក់ទងទៅនឹងបរិយាកាសការងារ និងដំណើរការ គោលការណ៍ដែលត្រូវអនុវត្ត សកម្មភាពរបស់និយោជក និងនិយោជិត និងឱកាសនៅក្នុងអាជីពការងារ។

នៅឆ្នាំ ២០១៨ ក្រុមហ៊ុន DKSH Cambodia បានផ្តួចផ្តើមកម្មវិធីសកម្មភាពទាក់ទងនឹងបុគ្គលិកជាច្រើននៅក្នុងបរិវេណការងារ ហើយសកម្មភាពទាំងនេះបានបង្កើនការសហការ និងមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់បុគ្គលិក។ DKSH បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើននៅពេលក្លាយជានិយោជិតរបស់ក្រុមហ៊ុន DKSH ទៅកាន់សាធារណជន សិស្សានុសិស្ស និងអ្នកដែលស្វែងរកការងារ តាមរយៈសកម្មភាពសាធារណៈ ឬពិព័រណ៍ខាងក្រៅនានាផងដែរ។

លោក យ៉ង់ ណាវុធ នាយកប្រចាំប្រទេសផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា៖

«DKSH បានធ្វើការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមជាមួយនឹងបុគ្គលិកឯកទេសជិត ១ ៨០០ នាក់របស់យើងនាំឲ្យយើងគឺជានិយោជកឈានមុខមួយនៅក្នុងប្រទេស។ ពានរង្វាន់ «Cambodia Best Employer Brand Award 2019» នេះទទួលស្គាល់ជាអន្តរជាតិថា ក្រុមហ៊ុន DKSH Cambodia ជាកន្លែងល្អបំផុតមួយសម្រាប់បុគ្គលិកដែលធ្វើការនៅទីនេះ»។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន DKSH

DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ DKSH ជាក្រុមហ៊ុនដែលជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាជាច្រើនរួមមាន ធនធាន ព័ត៌មានទីផ្សារលម្អិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឹកកជញ្ជូនក៏ដូចជាផ្តល់សេវាក្រោយការលក់។ DKSH ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង ៣៥ ទីផ្សារ និងមានបុគ្គលិកជំនាញចំនួន ៣៣ ០០០ នាក់ មានចំណូលសរុបចំនួន ១១.៣ ពាន់លានស្វីសហ្រ្វង់ក្នុងឆ្នាំ២០១៨។ ជាមួយនឹងកេរដំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីដ៏យូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

ពានរង្វាន់ «Cambodia Best employer brand awards 2019»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]