បារាំង៖ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ព្រឹកមិញនេះ តារាចម្រៀងប្រុសរូបសង្ហាChanyeol សមាជិកក្រុម EXO ត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី បង្ហាញម៉ូតដ៏ធំ Paris Fashion Week របស់ប៊្រេនសម្លៀកបំពាក់ល្បីល្បាញ «Tommy Hilfiger SS19» ។
យ៉ាងណាមិញ ការបង្ហាញមុខរបស់ Chanyeol នៅលើទឹកដីប្រទេសបារាំងលើកនេះ បានទាក់ទាញក្រសែភ្នែកប្រិយមិត្តទស្សនិកជន ក៏ដូចជាភ្ញៀវកិត្តិយសចូលរួមដែលសុទ្ធសឹងតែជា តារាបង្ហាញម៉ូតល្បីៗជាច្រើន បាននាំគ្នាចោមរោមថតរូបជាមួយលោកថែមទៀតផង។
ជាការពិតណាស់ កាលពីព្រឹកមិញនេះ Chanyeol បានស្លៀកនូវឈុតសម្លៀកបំពាក់ខោអាវ ខាវប៊ូយ ជាមួយការលេងស្ទាយ៍ពាក់វ៉ែនតា ដែលធ្វើឲ្យលោកមើលទៅកាន់តែសង្ហាថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ រូបរាងដ៏ស្រស់សង្ហា លាយលំជាមួយនឹងស្នាមញញឹមស្រស់ថ្ពាល់ខួចសម្បូរមន្តស្នេហ៍របស់លោក បានទាក់ទាញបេះដូងក្រមុំៗ នៅក្នុងកម្មវិធីដើរម៉ូតនេះមិនតិចន៉ទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]