ភ្នំពេញ៖ ក្រោយពី vivo បានបង្ហើបពីស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ខ្លួន V15 Pro មួយរយៈមក ដែលជាស្មាតហ្វូនមានរូបរាងស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាពិសេសៗជាច្រើននោះ  នៅពេលនេះអ្វីដែលអ្នកទាំងអស់គ្នា ជាពិសស Fan របស់ vivo កំពុងរង់ចាំបានមកដល់ហើយ។

ក្រុមហ៊ុន vivo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវវត្តមាននៃទូរសព្ទ vivo V15 Pro កាលពីយប់មិញ នៅថ្ងៃទី២ មីនា ឆ្នាំ២០១៩  ស្ថិតនៅសណ្ឋាគារ Garden City ដោយមានការចូលរួមពីគណៈប្រតិភូ  ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន vivo, ភ្ញៀវកិតិ្តយស និងតំណាងចែកចាយរបស់ vivo ជាច្រើនផងដែរ។

លើសពីនេះដើម្បីបន្តញ៉ាំងបរិយាកាសឲ្យកាន់តែរីករាយ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ជាពិសេសកញ្ញា សុខពិសី និង ឡូរ៉ាម៉ម ដែលជាតារាតំណាងរបស់ vivo ផ្ទាល់ ថែមទាំងមានការសម្តែងក្បាច់រាំ ពីសំណាក់ក្រុម OMG និង LaserMan ដែលមកពីប្រទេសម៉ាឡេស៊ីទៀតផង។

vivo V15 Pro

គួរបញ្ជាក់ផងដែរថា vivo V15 Pro ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន vivo ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអតិថិជន និងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃដែលត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការ(ComingUp) កាលពីប៉ុន្មានសប្តាហ៍មុនមកម៉្លេះ។

លក្ខណៈសំខាន់ៗរបស់ស្មាតហ្វូននេះមានដូចជា៖

• មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ
• អេក្រង់លាតស្ទើរតែគ្មានគែម Ultra FullViewTM Display
  ទំហំអេក្រង់ 6.39-inch 2340x1080 FHD+ Super AMOLED
• កាមេរ៉ាមុខផុសឡើង 32MP
• កាមេរ៉ាក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP

-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ ដឺក្រេ 12០° (AI 12០° wide Angle)
-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)
-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping)

• ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core)
• RAM 6GB + ROM 128GB +SD Card up to 256GB
• មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
• ថាមពលថ្មទំហំ 3700mAh
• បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ
• Funtouch OS9 (Based on Android 9.0)
• មានពីរពណ៌គឺ Topaz Blue និង Coral Red

ដូចនេះសម្រាប់ប្រិយមិត្តដែលមានចំណាប់ទៅលើស្មាតហ្វូនទំនើបម៉ូឌែលចុងក្រោយ vivo V15 Pro អ្នកអាចធ្វើការកុម៉្មង់ទុកបានពីក្រុមហ៊ុន vivo និងតំណាងចែកចាយរបស់ vivo បានចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 9 ខែមីនា ឆ្នាំ2019 នេះតទៅនៅក្នុងតម្លៃ $449 ដែលអ្នកនឹងទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើនផងដែរមានដូចជា៖ បន្តោងសោរ vivo ជើងTripods ដបទឹកដ៏ស្រស់ស្អាត Power Bank រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ៕ 

ការសម្ពោធម៉ូឌែលថ្មី V15Pro របស់ក្រុមហ៊ុន vivo
ការសម្ពោធម៉ូឌែលថ្មី V15Pro របស់ក្រុមហ៊ុន vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]