រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រៀប​ការ​ជាមួយ​ប្តី​ជិត​១២​ឆ្នាំ​មក​ហើយ ប្តី​លួច​មាន​ស្រី​ថ្មី​តាម​រក​អត់​ឃើញ ខឹង​ពេក​ឈរ​យំ​នៅ​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ R5 នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​យុ​៣៣​ឆ្នាំ ស្នាក់​នៅ​ខណ្ឌដូនពេញ កំពុង​តែ​ឈរ​យំ​នៅ​ចិញ្ចើម​ផ្លូវ​ចូល​ទៅ​បឹង​កក់ ខណៈនោះ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នោះ ឃើញ​ចឹ​ង​ក៏​សួរនាំ​ថា «​បងស្រី​មានរឿង​អី​បានជា​ឈរ​យំ​ចឹ​ង​» ។

សាក្សី​បន្ត​ទៀត​ថា ពេល​នោះ​ស្រាប់តែ​គាត់​រៀបរាប់​ប្រាប់​ថា «​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​ជាមួយ​ប្តី​របស់​គាត់​មានឈ្មោះ ហោ ភ័​ត្រា អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងខណ្ឌដូនពេញ ហើយ​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជិត១២​ឆ្នាំ​មក​ហើយ ទើបតែ​កន្លះ​ខែ​នេះ ប្តី​គាត់​លួច​មាន​ស្រី ហើយ​ចេញពីផ្ទះ​ដោយ​យក​ម៉ូតូ​ស៊ុ​យ​សុ​គី​និ​ច​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 0268 មិន​ចាំ​ក្បាល​ពីមុខ​នោះ​ទេ ដោយ​ដឹក​ស្រី​កាត់​មុខ​ប្រពន្ធ​ថែម​ទៀត រួម​ទាំង​ស៊ីដាច់​ម៉ូតូ​មួយ​គ្រឿង​ដែល​គាត់​បង់​រំ​លួស​ទើបតែ​៤​ខែ​តែ​ប៉ុណ្ណោះ​។ មុន​ពេល​ដែល​កើតហេតុ​គាត់​បាន​នាំ​បងប្អូន​ដើរ​រក​ប្តី ប៉ុន្តែ​រក​អត់​ឃើញ​ក៏​ឈរ​យំ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]