ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែទទួលដំណឹងថាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោកណាត់ បូរី បានចូលរោងភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ ជាមួយនឹងអនាគតភរិយាដែលមានរូបឆោម យ៉ាងស្រស់សោភា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩កន្លងទៅនេះ។

យ៉ាងណាមិញ ការចូលរោងភ្ជាប់ពាក្យនេះ មិនទាន់កន្លងផុតទៅប៉ុន្មានផង ស្រាប់តែតារាសម្តែងប្រុសមុខមាត់ស្រស់សង្ហារូបនេះ បានធ្វើការបង្ហោះសារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និយាយបង្ហាញពីចរិតពិតរបស់អនាគតភរិយារបស់ខ្លួន យ៉ាងពេញៗមាត់ ធ្វើឲ្យមហាជនជាច្រើពេញចិត្តយ៉ាងខ្លាំង។

នៅក្នុងនោះដែរ លោកក៏បានរៀបរាប់ថា៖« អូន តែងតែរអ៊ូដដែលៗថាបងមិនដែលថតរូបជាមួយគ្នាពីរនាក់អោយស្អាតយ៉ាងមិច? មានតែរូបថតមិនដែលស្អាត ខ្ញុំប្រាប់គាត់ថាចាំថ្ងៃណាមួយសិនទៅអូន បង នឹងថតជាមួយអូនឲ្យស្អាត ហើយថ្ងៃនោះបានមកដល់ហើយ គឺជាថ្ងៃភ្ជាប់ពាក្យអូននិងបង បងសង្ឃឹមថា អូននិងស្រលាញ់រូបថតទាំងអស់ក្នុងថ្ងៃមួយនេះ ហើយបងក៏មានពាក្យខ្លះចង់និយាយប្រាប់ទៅអូនដែរ «មួយជីវិតបងនេះ បងមិនដែលសុំមនុស្សស្រីណារៀបការនោះទេ ហើយក៏មិនដែរគិតអារឿងរៀបការដែរ តែអូនៗជាមនុស្សស្រីទីមួយហើយ ដែលបងជួបហើយគិតថាស្រលាញ់ ស្រលាញ់ហើយចង់រៀបការជាមួយ ហើយក៏ហ៊ានលះបង់គ្រប់យ៉ាង អ្វីដែលមិនល្អ អ្វីដែលអូនមិនចូលចិត្តគឺបងមិនធ្វើ ហើយអ្វីដែលអូនចង់បាន បងនិងព្យាយាមដើម្បីអូន អ្វីដែលអូនមានសម្រាប់បង គឺអូនជាអូន មនុស្សស្រីផ្សេងមិនអាចដូចអូន.....»។

សារដ៏មានអត្ថន័យនេះ បានបង្ហាញពីក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលលោកមានចំពោះអនាគតភរិយា ដែលបានចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យជាមួយគ្នា យ៉ាងមានសុភមង្គលយ៉ាងដូច្នោះ៕ 

រូបថតពី៖ Ah Sva Wedding 

ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
ណាត់ បូរី និងអនាគតភរិយា
អនាគតភរិយាណាត់ បូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]