អេស្ប៉ាញ៖ គ្រាប់បាល់របស់កីឡាករ Ivan Rakitic ក្នុងជំនួប El Clasico យប់មិញនេះ បាននាំក្លិប Barcelona បន្តឈរនៅកំពូលតារាង La Liga និងដាច់ ១០ពិន្ទុពីក្រុមលេខ២ Atletico Madrid។

ក្រុម Barcelona អបអរគ្រាប់បាល់

Rakitic បំប៉ោងសំណាញ់ទីរបស់ក្រុម Real Madrid បានសម្រេច បន្ទាប់ពីមានចង្វាក់លេងគួរឱ្យជក់ចិត្តជាមួយដៃគូរបស់ខ្លួន Sergio Roberto នៅនាទីទី២៦។ ក្លិប Real Madrid ក្រោយពីចាញ់មួយប្រកួតបន្ថែមទៀត បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង La Liga តាមពីក្រោយដោយក្រុម Alves។

ដោយឡែក Atletico Madrid ដែលកំពុងឈរនៅលេខ២ អាចមានឱកាសប្រជែងពានជាមួយ Barcelona បាននៅឡើយ ដោយត្រូវជួបជាមួយ Real Sociedad នៅថ្ងៃអាទិត្យនេះផ្ទាល់ ហើយបើសិនជា At.Madrid ឈ្នះ នោះពួកគេនឹងបន្ថយគម្លាតពិន្ទុ នៅសល់តែ៧ពិន្ទុប៉ុណ្ណោះពីក្រុម Barcelona៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ក្រុម Barcelona អបអរគ្រាប់បាល់
ការប្រកួតរវាង Real Madrid និង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]