ភ្នំពេញ៖ បទចម្រៀងថ្មីៗបានចាប់ផ្តើមចេញជាហូរហែល គួរឲ្យចាប់អារម្មណ៍ ដែលបទខ្លះក៏ទទួលបានការពេញចិត្ត និងទាក់ទាញយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ដើម្បីឲ្យថ្ងៃចូលឆ្នាំខែ្មរដែលប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ មានភាពសប្បាយរីករាយ ក្នុងការរាំលេងកម្សាន្ត។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មាន តារាល្បីៗជាច្រើនដួងបាននាំគ្នា មិនភ្លេចបទចម្រៀងពីមុន ដោយធ្វើការលើកយកនូវបទចម្រៀងមរតកដើមដែលពេញនិយមមកច្រៀង ឡើងវិញ។ 

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាចម្រៀងប្រុសស្រី៦ដួង បាននាំគ្នារៀបចំច្រៀង ដោយលើកបទ«អង្គុញកើយបី» ដែលជាសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត លោកយាយរស់ សេរីសុទ្ធា និងប៉ែន រ៉ន។

ដោយក្នុងនោះពួកគេ ក៏បានច្រៀងយ៉ាងពីរោះគួរឲ្យសរសើរ ជាមួយនឹងកាយវិការទន់ភ្លន់ ក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងសមសួនសាកសមជានារីខ្មែរបំផុត។ លើសពីនេះ មហាជនជាច្រើនក៏បាននាំគ្នាសរសើរ ពីសមត្ថភាពសម្លេង ក៏ដូចជាការជ្រើសរើសចម្រៀងបែបប្រពៃណីមកច្រៀងឡើងវិញផងដែរ៕ 

វីដេអូពី៖ផេកចំរៀងខ្មែរថ្មីៗ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តារាទាំង៦ដួង ច្រៀងបទ«អង្គុញកើយបី»
តារាទាំង៦ដួង ច្រៀងបទ«អង្គុញកើយបី»
តារាទាំង៦ដួង ច្រៀងបទ«អង្គុញកើយបី»
តារាទាំង៦ដួង ច្រៀងបទ«អង្គុញកើយបី»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា