(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង Pey Pey dy ដែលទស្សនិកជនភាគច្រើន ស្គាល់ថា ជាអ្នកដែលផលិតវីដេអូបែបកំប្លែង នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ ស្រាប់តែថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលតារាហ្វេសប៊ុក ពូកែថ្វីមាត់រូបនេះ បានបង្ហើរសំនៀង នៅក្នុងបទចម្រៀងមួយបទ នៅផលិតកម្មសាន់ដេ ជាមួយនឹងតារាចំនួន២រូបទៀត ដើម្បីជាចំណងដៃ ស្វាគមន៍ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីនាពេលខាងមុខ។

ក្នុងនោះ Pey Pey Dy បានចាប់ដៃគូរច្រៀង ជាមួយតារាចម្រៀង Mr. White និង Mr. Blue មានចំណងជើងថា «រាំដោះស្បែកជើង» ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។ តាមរយៈបទចម្រៀងមួយនេះ គេសម្គាល់ឃើញ ចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនាជាច្រើន ទាំងនៅតាមសង្គមយូធូប និងហ្វេសប៊ុក។

សូមជម្រាបថា ក្រៅពីផលិតជាវីដេអូបែបកំប្លែងៗ ធ្វើឲ្យមហាជនសើចរីករាយហើយនោះ បច្ចុប្បន្ន លោក Pey Pey Dy ក៏មានមុខជំនួញនៅក្នុងដៃផងដែរ ដោយកំពុងតែមមាញឹក ទាំងការថតស្ពតពាណិជ្ជកម្ម ព្រមទាំងទទួលបានការគាំទ្រ ពីសំណាក់មហាជនផងដែរ។

តោះចង់ដឹងថា បទ «រាំដោះស្បែកជើង» ញាក់កន្ត្រាក់អារម្មណ៍បែបណានោះ សូមស្ដាប់ដូចខាងក្រោម៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy