ចិន៖ ខណៈពេលក្មេងៗជាច្រើនរវល់តែលេងហ្គេមទូរស័ព្ទ បែរជាក្មេងស្រីអាយុ ៧ឆ្នាំម្នាក់នេះ មកពីប្រទេសចិនមានចំណង់ចំណូលចិត្តខុសប្លែកពីគេ ពោលគឺ នាងចូលចិត្តសម្ដែងសៀករហស្សកម្មឱ្យមនុស្សម្នាមើល ហើយបច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើអនឡាញ។

យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្មេងស្រីម្នាក់នេះពិតជាមានប្រជាប្រិយខ្លាំងមែនទែន លើបណ្តាញសង្គមក្នុងប្រទេសចិន ហើយបច្ចុប្បន្ននាងមានអ្នក Follow នៅលើបណ្តាញសង្គមចិនជាង ១,៥លាននាក់

យោងតាមវីដេអូខាងក្រោមបានបង្ហាញថា ក្មេងស្រីម្នាក់នេះពិតជាមានទេពកោសល្យសម្ដែងសៀករហស្សកម្មពិតមែន ដោយនាងអាចសម្ដែងសៀកដាក់ស៊ុតនៅក្នុងដៃ រួចក៏បាត់ចេញពីដៃ ហើយហោះចូលទៅក្នុងចាន ហើយក៏បាត់ទៅវិញ។

បើទោះបីជាមានមនុស្សម្នាដ៏ច្រើនកុះករ ចោមរោមមើលនាងក៏ដោយ ក៏នាងនៅតែអាចសម្ដែងបានដូចជាអ្នកលេងសៀកអាជីពម្នាក់អីចឹង។ លើសពីនេះទៅទៀត នាងក៏បានសុំឱ្យទស្សនិកជនចូលរួមលេងជាមួយនាងផងដែរ។

យើងជឿជាក់ថា នាងមានទេពកោសល្យទាំងវ័យក្មេងអីចឹង ជាមួយនឹងភាពល្បីល្បាញស្រាប់ផង មិនយូរប៉ុន្មានទេ នាងប្រាកដជាមានឱកាសឡើងទៅសម្ដែងនៅលើឆាកធំៗដូចជា «America’s Got Talent» ជាដើម ហើយអនាគតរបស់នាងច្បាស់ជាល្អប្រសើរជាក់ជាពុំខាន៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពសំដែងសៀករហ័សកម្មជូនមនុស្សម្នាទស្សនា
សកម្មភាពសំដែងសៀករហ័សកម្មជូនមនុស្សម្នាទស្សនា
សកម្មភាពសំដែងសៀករហ័សកម្មជូនមនុស្សម្នាទស្សនា
សកម្មភាពសំដែងសៀករហ័សកម្មជូនមនុស្សម្នាទស្សនា
សកម្មភាពសំដែងសៀករហ័សកម្មជូនមនុស្សម្នាទស្សនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]