ថៃ៖ ធ្វើឱ្យនារីៗលង់ស្រលាញ់យ៉ាងខ្លាំងទៅលើ Yorch Yongsin តារាសម្តែងប្រុសវ័យក្មេង ដែលមានវ័យទើបតែ ១៦ ជិតឈានចូលដល់ ១៧ ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំនេះ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ពេលកាន់តែធំពេញកំលោះ Yorch Yongsin ក៏មានផ្ទៃមុខយ៉ាងស្រទន់មានមន្តស្នេហ៍ទាក់ទាញយ៉ាងខ្លាំង ហើយជារឿយៗរាល់ពេលចេញតាមកម្មវិធីនានាម្តងៗ គេក៏ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហា និងគួរឱ្យស្រលាញ់ណាស់។

ជាក់ស្តែង ក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធទូរស័ព្ទដៃ កាលពីយប់មិញនេះ Yorch Yongsin បានធ្វើឱ្យអ្នកគាំទ្រខ្លួនចាប់អារម្មណ៍មិនស្ទើរទេ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់អាវធំពណ៌ខ្មៅរលោងយ៉ាងទាន់សម័យ។

ជាពិសេសនោះ គឺក៏មានអ្នកសរសើរថា ពេញកំលោះហើយតារាប្រុសវ័យក្មេងរូបនេះកាន់តែស្រស់សង្ហាឡើងជាលំដាប់ពេលស្លៀកពាក់បែបនេះ និងទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំង នៅក្នុងស្រទាប់យុវវ័យជំនាន់ក្រោយនេះផងដែរ។

គួរឱ្យដឹងផងដែរថា Yorch Yongsin ចាប់ផ្តើមទទួលបាននូវការទទួលស្គាល់ និងការពេញនិយមខ្លាំងពីសំណាក់ទស្សនិកជន ក្រោយសម្តែងជាតួកូនប្រុសដ៏កម្សត់ នៅក្នុងរឿង «នាងឡាំយ៉ង» កាលពីជាង ១០ ឆ្នាំមុន៕

តោះចង់ដឹងថាបច្ចុប្បន្ននេះ Yorch Yongsin ស្រស់សង្ហាបែបណានោះ យើងមកតាមដានទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

Yorch Yongsin បច្ចុប្បន្ន
Yorch Yongsin បច្ចុប្បន្ន
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ
Yorch Yongsin កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]