ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង ខៀវ សានសាណា ហាក់ដូចជាមិនសូវលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ដូចមុននោះទេ ក៏ប៉ុន្តែនាងមានហាងឆេងចេញធ្វើការ ធ្វើជាពិធីការិនីនៅតាមកម្មវិធីធំៗជាច្រើន ។

យ៉ាងណាមិញ ចំពោះការរស់នៅប្រចាំថ្ងៃរបស់នាង ពិតជាមានភាពសម្បូរបែបទាន់សម័យខ្លាំង មិនចាញ់សិល្បការិនីដទៃនោះទេ។ ព្រោះមិនថារបស់ប្រើប្រាស់ សម្លៀកបំពាក់ ស្បែកជើង គឺសុទ្ធតែជារបស់មានតម្លៃថ្លៃៗ និងជារបស់ប្រ៊េនៗទាំងអស់។

ក្រៅពីនេះពិធីការិនីរូបស្រស់នេះ ក៏មានផ្ទះវីឡាដ៏ធំស្កឹមស្កៃផ្ទាល់ខ្លួន ដែលមានតម្លៃរាប់ម៉ឺនដុល្លារ រីឯរថយន្តសម្រាប់ជិះធ្វើការរាល់ថ្ងៃវិញ ក៏ជាឡានស៊េរីទំនើបទៀតផង។

ដោយឡែក បើនិយាយពីគ្រឿងអលង្ការ ដែលតារាស្រីរូបនេះប្រើលម្អខ្លួន គឺមានគ្រប់ម៉ូត គ្រប់ម៉ាក មិនថាជាឈុតមាសសុទ្ធ ឬគ្រឿងពេជ្រឡើយ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ៕

ចង់ជ្រាបកាន់តែច្បាស់តាមដានរូបភាពខាងក្រោម៖

ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា ក្នុងបន្ទប់ផាត់មុខ
រថយន្តរបស់ ខៀវ សានសាណា
រថយន្តរបស់ ខៀវ សានសាណា
បន្ទប់គេង របស់ ខៀវ សានសាណា
បន្ទប់ដាក់អីវ៉ាន់ របស់ ខៀវ សានសាណា
ខៀវ សានសាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា