ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនធំ ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញនារីថៃ និងនារីជាជនជាតិបរទេសមួយគូ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ពោរពេញទៅដោយទឹកមុខញញឹមប្រិមប្រិយ។

ហើយអ្វីដែលសំខាន់នោះគឺ នារីទាំងពីរនាក់នេះសុទ្ធតែមានសម្រស់យ៉ាងស្រស់ស្អាតគួរឱ្យស្រលាញ់តែម្តង តែមិននឹកស្មានថា នាងជ្រើសរើសស្រលាញ់ភេទដូចគ្នាយ៉ាងនេះសោះ។

កំលោះៗខកចិត្តមិនស្ទើនោះទេ ពេលដែលឃើញពួកនាងចាប់ដៃគ្នាចូលរោងការបែបនេះ ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ក៏បានចូលរួមអបអរសាទរទៅដល់អ្នកទាំងពីរ ដោយក្តីរីករាយយ៉ាងច្រើនផងដែរ។

ដោយនៅក្នុងនោះវាពិតជាបានបង្ហាញឱ្យឃើញថា ស្នេហាពិតគឺមិនប្រកាន់ភេទ មិនប្រកាន់ពណ៌សប្បុរ ឬពូជសាសន៍នោះទេ សំខាន់គឺនៅលើបេះដូង និងការសម្រេចចិត្តជ្រើសរើសគ្នាទៅវិញទៅមក ដើម្បីកសាងសេចក្តីសុខរួមគ្នា៕

ទស្សនាកម្រងរូបភាពក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរដូចខាងក្រោមនេះទាំងអស់គ្នា៖   

ពិធីរៀបការរបស់អ្នកទាំងពីរ
ពិធីរៀបការរបស់អ្នកទាំងពីរ
ពិធីរៀបការរបស់អ្នកទាំងពីរ
ពិធីរៀបការរបស់អ្នកទាំងពីរ
ពិធីរៀបការរបស់អ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]