រាជធានី​ភ្នំពេញ​៖ ​រយៈពេល​ចុង​ក្រោយ​នេះ​ពិធីករ​លោក​ធី​នរៈ រតនា ហៅ​វី​ជេ​រតនា ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នៅ​ទូរទស្សន៍​My TV បាត់​មុខ​ឈឹង ។ វា​ជា​ការ​ចាកចោល​អាជីព​ដែល​លោក​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នេះ ?

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកសិល្បៈ​បាន​អះអាង​ថា លោក​វី​ជេ​រតនា នឹង​មិន​ត្រលប់​មក​កាន់​អាជីព​ពិធីករ​វិញ​ទេ ដោយសារ​តែ​ក្រោយ​ពេល​លោក​មាន​ភរិយា ក៏​មានមុខ​ជំនួញ​ក្នុង​ដៃ គឺ​លោក​ក្លាយជា​អ្នកជំនួញ​ធំ​មួយ​រូប ។ លោក​រក​ពេល​គ្រប់គ្រង​មុខ​ជំនួញ​សឹង​មិន​បាន​ផង ដូច្នេះ​ត្រូវ​បោះបង់​អាជីព​ពិធីករ ។

លោក​រតនា បាន​បើក​ជំនួញ​បើក​ស្ថា​នី​សាំង​ធំ​មួយ​នៅ​មាត់ច្រក​ផ្សារ​ចាក់​អង្រែ ហើយ​ក៏​ជា​អ្នក​ចែកចាយ​សាំង​​ទៅ​កាន់​ដៃគូ​ដ៏​កាក់កប​ផង​ដែរ​។ លើស​ពី​នេះ​ទៀត​លោក​មានមុខ​ជំនួញ​នាំ​ចូល​រថយន្ត​ពី​ក្រៅ​ប្រទេស​មក​លក់​ឲ្យ​តាម​ហាង​លក់​ឡាន និង​លក់​ផ្ទាល់ខ្លួន​ផង​ដែរ ។​ មុខរបរ​នាំ​ចូល​រថយន្ត​របស់​លោក​ត្រូវ​គេ​ដឹង​ថា​មាន​ដើមទុន​ដល់​សែន​ដុល្លារ​ឯណោះ ។ ចំណែក​ភរិយា​របស់​លោក​រតនា គឺជា​អ្នក​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​ពី​ក្រៅប្រទេស ដែល​រក​ចំណូល​បាន​ច្រើន​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​។

អ្នកសិល្បៈ​ជា​ច្រើន​និយាយ​ថា​វី​ជេ​រតនា ជោគជ័យ​មុខ​ជំនួញ​ខ្លាំង​ណាស់ ក្លាយជា​អ្នកមាន​វ័យក្មេង ។

វី​ជេ​រតនា ជា​អតីត​ពិធីករ​មួយ​រូប ដែល​ក្រៅពី​ឡើងរាសី​ផ្នែក​ជីវភាព​ក្រោយ​រៀប​ការ ក៏​មាន​សុភមង្គល​ជាមួយ​ភរិយា​គួរ​ឲ្យ​សរសើរ ។​លោក​ត្រូវ​គេ​សរសើរ​ថា​ជា​ស្វាមី​ល្អ​ដែល​ឲ្យ​តម្លៃ​ភរិយា ខុស​ពី​បុរស​មួយ​ចំនួន ក្រោយ​ពេល​មាន​ប្រាក់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ ក៏​មានចិត្ត​ប្រែប្រួល​ចំពោះ​នារី​ដែល​ខ្លួន​រៀប​ការ​ជាមួយ​នោះ។

សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​រតនា ដែល​មហាជន​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ គឺ​«​មាន​គេ​សួរ​ខ្ញុំ​ថា​រតនា ហេតុ​អី​បាន​ខ្លាច​ប្រពន្ធ​ម្ល៉េះ? ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មិន​ដែរ​ខ្លាច​ប្រពន្ធ​ទេ ខ្ញុំ​មាន​តែ​គោរព​ប្រពន្ធ (​លើ​លោក​នេះ​គ្មាន​មនុស្ស​ប្រុស​ណា​ខ្លាច​ប្រពន្ធ​ទេ មាន​តែ​គោរព​ប្រពន្ធ​)​។ គេ​សួរ​បន្ត​ទៀត​ថា ហេតុ​អី​រតនា ឯង​ឃើញ​ចាញ់​ប្រពន្ធ​គ្រប់​រឿង​អ៊ីចឹង ? ខ្ញុំ​ឆ្លើយ​ថា បើ​តាំងខ្លួន​ជា​ប្ដី​គេ​ហើយ ចង់​យក​ចាញ់​យកឈ្នះ​ជាមួយ ប្រពន្ធ តើ​វា​បាន​ផលប្រយោជន៍​អី ? លើ​លោក​នេះ​ខ្ញុំ​មិន​ដែល​ចាញ់​អ្នក​ណា​ទេ តែ​ខ្ញុំ​សុំ​ចាញ់​ប្រពន្ធ​ខ្ញុំ​មួយ​» ។ សារ​បែប​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា​លោក​ជា​មនុស្ស​បែប​ណា​ចំពោះ​ភរិយា ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា