ភ្នំពេញ៖ កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះខាងស្ថានីយទូរទស្សន៍ CTN បានធ្វើពិធីបើកសម្ពោធខ្សែភាពយន្តភាគខ្មែរថ្មីមួយទៀតហើយគឺរឿង «ផ្កាយមារ» ដែលជាខ្សែភាពយន្តភាគបែបបុរាណថ្មីមួយ ដែលផលិតករចង់បង្ហាញពីវប្បធម៌ប្រពៃណី សម្លៀកបំពាក់ខ្មែរ ក្បាច់គុណខ្មែរបុរាណយើង ហើយអ្វីដែលធ្វើឱ្យទស្សនិជនកាន់តែចង់ទស្សនាទៀតនោះគឺមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា កញ្ញា តូតា លោក ញ៉ែម សុគន្ធ លោក ទេព រិនដារ៉ូ អ្នកនាង មាស សម្ភស្ស និងតារាសម្ដែងជាច្រើនដួងទៀត។

ហើយនៅថ្ងៃសម្ពោធនោះផងដែរ ក៏មានវត្តមានតារាក្មេងចាស់ជាច្រើនបានអញ្ជើញចូលរួមផងដែរ មិនតែប៉ុណ្ណោះក៏មានវត្តមានតារា TMS របស់ស្ថានីយ៍ទូរទស្សន៍ CTN និងកាន់តែភ្លែកភ្នែកជាមួយនឹងសម្រស់របស់បេក្ខជន Master Chef Khmer ទៀតផង។ សូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគខ្មែររឿង «ផ្កាយមារ» នៅថ្ងៃច័ន្ទ-ព្រហស្បតិ៍ ម៉ោង ៧ យប់នៅ CTN។ 

តោះទៅមើលសម្រស់តារាដែលអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តរឿងភាគខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CTN ៖

តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
តារាចូលរួមសម្ពោធរឿង «ផ្កាយមារ»
ពិធីសម្ពោធរឿង «ផ្កាយមារ»
ពិធីសម្ពោធរឿង «ផ្កាយមារ»
ពិធីសម្ពោធរឿង «ផ្កាយមារ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]