ភ្នំពេញ៖ កាលពីថ្មីៗនេះ កញ្ញា បាន មុន្នីល័ក្ខ ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងជ្រកក្រោយផលិតកម្ម We Production ក៏ដូចជាផលិតកម្មរស្មីហង្សមាស បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយពីឃើញតារាចម្រៀងរូបស្រស់ម្នាក់នេះ មានចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ ជាមួយតារាចម្រៀងផលិតកម្ម សាន់ដេ លោក ខាន់ ជេម។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះផងដែរ មានចំណងជើងថា “នាងដើរទូលក្អម” ក៏ប៉ុន្តែមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ គ្រាន់តែបទចម្រៀងនោះ ត្រូវបានថតចេញពីបន្ទប់ស្ទូឌីយូថតសម្លេង ដោយមានអ្នកទាំងពីរអង្គុយច្រៀងតាមបទចម្រៀងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ទាំងនេះធ្វើឲ្យអ្នកគាំទ្រផ្ទុះមន្ទិលសង្ស័យយ៉ាងខ្លាំងថា តើកញ្ញា បាន មុន្នីល័ក្ខ ដើរចេញពីផលិតកម្មដែលខ្លួនខំជ្រករាប់ឆ្នាំ ហើយឈានជើងចូលផលិតកម្មសាន់ដេ មែនទេ? ព្រោះថាសម្រាប់ផលិតកម្មក្នុងស្រុក អ្នកគាំទ្រកម្រនឹងឃើញតារាពីរផលិតកម្មផ្សេងគ្នា ចេញបទចម្រៀងរួមគ្នាបែបនេះ នោះទេ។

យ៉ាងណាក៏ដោយ នៅពេលនេះគេមិនទាន់ទទួលបានពត៌មានជាក់លាក់ណាមួយ បញ្ជាក់ពីការចាកចេញរបស់កញ្ញា បាន មុន្នីល័ក្ខនោះទេ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្តបន្តទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខាន់ ជេម
បាន មុន្នីល័ក្ខ
ខាន់ ជេម និងមុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍