អាហ្រ្វិកខាងត្បូង៖ គ្រូគង្វាលជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ បានល្បីកក្រើកលើទំព័រមុខរបស់សារព័ត៌មានអន្តរជាតិ ដោយសារសកម្មភាពជួយ «មនុស្សស្លាប់ឱ្យរស់ឡើងវិញ» នៅចំពោះមុខក្រុមជំនុំ (អ្នកទៅព្រះវិហារ) ជាច្រើន។

យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា គ្រូគង្វាល Alph Lukau នៃព្រះវិហារ Alleluia ទទួលរងការរិះគន់ជាខ្លាំង បន្ទាប់ពីវីដេអូរបស់លោកជួយសង្រ្គោះជីវិតមនុស្សស្លាប់ឱ្យរស់ឡើងវិញ បាននិងកំពុងល្បីលើអនឡាញ។

យោងតាមវីដេអូ គេឃើញនៅចំពោះមុខមនុស្សជាច្រើន គ្រូគង្វាល Lukau បានយកដៃដាក់ពីលើសាកសពបុរសម្នាក់ រួចក៏ស្រែកថា «ក្រោកឡើង!»។ រំពេចនោះ បុរសដែលបានស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារជំងឺមិនស្គាល់ឈ្មោះ ក៏បានក្រោកឡើងបើកភ្នែកធំៗ និងមាត់ធំៗចេញពីក្ដារមឈូស បង្កឱ្យមានការភ្ញាក់ផ្អើល និងអបអរជាច្រើនពីសំណាក់អ្នកនៅទីនោះ។

រូបភាពនៅព្រះវិហារ Alleluia

ត្រឹមប៉ុន្មានម៉ោងសោះ វីដេអូដែលត្រូវបានបង្ហោះចូលបណ្តាញសង្គម Twitter មានការរិះគន់ និងចោទប្រកាន់ថាគ្រាន់តែឆាកល្ខោនបោកប្រាស់មនុស្សប៉ុណ្ណោះ។ ក្រោយមកនៅតាមបណ្តាសារព័ត៌មានធំៗជាច្រើនរួមមាន BBC, CNN, Daily Mail បានចុះផ្សាយព្រោងព្រាតអំពីរឿងនេះ។

មិនយូរប៉ុន្មានអាជ្ញាធរអាហ្រ្វិកខាងត្បូងបានថ្កោលទោសលោកគ្រូគង្វាល Lukau ហើយបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំ, ឆបោក និងបទឧក្រិដ្ឋដទៃទៀត។

មនុស្សម្នាជាច្រើននៅលើអ៊ីនធើណេតបានធ្វើ «Resurrection Challenge» ឬធ្វើត្រាប់តាមលោកបែបលេងសើចពេញបណ្តាញសង្គម៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅព្រះវិហារ Alleluia
រូបភាពនៅព្រះវិហារ Alleluia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]