ប្រេស៊ីល៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល បានប្រកាសពីសមាសភាពរបស់ក្រុមជម្រើសជាតិរបស់ខ្លួន មុននឹងការមកដល់នៃជំនួបជាមួយក្រុមជម្រើសជាតិនៃសាធារណរដ្ឋឆេក និងក្រុមជម្រើសជាតិប៉ាណាម៉ា។  ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការបង្ហាញខ្លួនជាលើកដំបូងរបស់កីឡាករ Vinicius Jr របស់ Real Madrid ខណៈដែលខ្សែការពារចាស់វស្សា Marcelo មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡើយ។

កីឡាករ Vinicius Jr
កីឡាករ Marcelo

កីឡាករ Vinicius Jr ត្រូវបានគេរំពឹងថាអាចជួយក្រុមជម្រើសជាតិប្រេស៊ីលបានច្រើន ស្របពេលដែលរូបគេក៏បង្ហាញទម្រង់លេងបានយ៉ាងល្អគួរសមនៅក្លិបយក្ស Real Madrid ក្រោមការដឹកនាំរបស់លោក Santiago Solari។ ខ្សែការពារស្តាំ Dani Alves ក៏បានបង្ហាញខ្លួនសាជាថ្មីម្តងទៀតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ បន្ទាប់ពីរូបគេបានទទួលរងរបួសតាំងពីមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ចាប់ផ្តើម។

កីឡាករ Dani Alves

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាណាម៉ា នៅថ្ងៃទី២៣ ខែមីនាខាងមុខនេះ មុននឹងបន្តជួបក្រុមជម្រើសជាតិសាធារណរដ្ឋឆេក នៅថ្ងៃទី ២៦ ខែមីនា។

កីឡាករទាំង ២៣ ដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលរួមមាន៖

អ្នកចាំទី: Alisson (Liverpool), Ederson (Man City), Weverton (Palmeiras).

ខ្សែការពារកណ្តាល: Eder Militao (Porto), Marquinhos (PSG), Miranda (Inter), Thiago Silva (PSG).

ការពារស្លាប: Dani Alves (PSG), Danilo (Man City), Filipe Luis (Atletico Madrid), Alex Sandro (Juventus).

ខ្សែបម្រើ: Allan (Napoli), Arthur (Barcelona), Casemiro (Real Madrid), Fabinho (Liverpool), Felipe Anderson (West Ham), Lucas Paqueta (AC Milan), Coutinho (Barcelona).

ខ្សែប្រយុទ្ធ: Everton (Gremio), Roberto Firmino (Liverpool), Gabriel Jesus (Man City), Richarlison (Everton), Vinicius Junior (Real Madrid). 

ជម្រើស ២៣នាក់របស់ប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]