Tess និង Chris Giddings បានដឹងថានៅពេលដែលពួកគេរស់នៅជាមួយគ្នា ប្រាកដជាបង្កើតនូវ ភាពជៀសមិនរួចនៃការមានកូនដែល មានសម្បុរខុសពីពួកគេ ព្រោះពួកគេម្នាក់ស្បែកខ្មៅ ហើយម្នាក់ទៅស្បែកស។

ចំពោះម្ដាយមានភ្នែកពណ៌ខៀវ សក់ពណ៌ទង់ដែង ចំនែកឯឳពុក មានសម្បុលខ្មៅ និងចិញ្ចើមខ្មៅក្រាស់។ ពួកគាត់បានបង្កើតកូនចំនួនបួន ដែលដូចជាស្ករសូកូឡាមួយប្រអប់អញ្ចឹង មានអាខ្មៅ អាត្នោត និងអា.ស។ ប្ដីប្រពន្ធទាំងពីរនេះ បានបង្កើតនូវភាពដ៏អស្ចារ្យមួយ ដែលកូនស្រីរបស់ពួកគេមាន ស្បែកស និងពណ៌ភ្នែកកាត់ទៅរកម្ដាយ ចំនែកឯកូនស្រីម្នាក់ទៀតមានសម្បុរស្រអែម និងបងប្រុសច្បងមានសម្បុរដូចផ្លែអូលីវ ចំនែកឯកូនពៅវិញគឺកាត់ទៅឳពុក។ កូនពួកគេទាំងបួនគឺមានសម្បុរខុសៗគ្នាទាំងអស់ នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលធ្វើឲ្យប្ដីប្រពន្ធទាំងពីរមានភាពភ្ញាក់ផ្អើល។ នៅពេលមួយដែលកូនរបស់គាត់ ទើបនឹងកើតនៅមន្ទីរពេទ្យ ប្ដីបានសួរទៅប្រពន្ធរបស់គាត់ថា តើគ្រូពេទ្យមានឲ្យកូនច្រឡំដែរ ឬ ទេ? ប៉ុន្ដែសំណាងល្អដែលគាត់មិនបានសង្ស័យថា ប្រពន្ធរបស់គាត់លួចមានក្បត់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះក្រុមគ្រួសារមួយនេះ? តើប្រិយមិត្តមានគំនិតចង់បានកូនកាត់បែបនេះដែរ ឬ ទេ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]