ចិន៖ បន្ទាប់ពីទទួលជោគជ័យក្នុងការបង្កើតប្រព័ន្ធកំណត់អត្តសញ្ញាណលើផ្ទៃមុខមនុស្សរួចមក ឥឡូវនេះចិនបានចាប់ផ្តើមក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីស្រឡាងមួយទៀតហើយដែលគេស្គាល់ថា Gait Recognition ឬ ប្រព័ន្ធស្កេនដំណើរមនុស្ស។បច្ចេកវិទ្យា Gait Recognition ត្រូវបានបង្កើតនិងកំពុងដាក់ឲ្យប្រើប្រាស់ដោយ
ក្រុមហ៊ុនបច្ចេកវិទ្យាវៃឆ្លាត Watrix របស់ប្រទេសចិន។

បើនិយាយពីចំណុចខ្លាំងវិញ ប្រព័ន្ធបច្ចេកវិទ្យាស្កេនដំណើរមនុស្សនេះមានសមត្ថភាពកំណត់ចំណាំឥរិយាបថនៃការដើររបស់មនុស្ស។ វាស្កេនផ្តោតសំខាន់លើកែងដៃទាំងសងខាង និងដងខ្លួនបត់បែនចុះឡើងផ្សេងៗគ្នាតាមអាកប្បកិរិយារបស់មនុស្សម្នាក់ៗអំឡុងពេលធ្វើដំណើរ។  បន្ទាប់ពីស្កេនរួច ឥរិយាបថនៃការធ្វើដំណើររបស់មនុស្សទាំងអស់នោះនឹងត្រូវកត់បញ្ចូលយ៉ាងសុក្រិតក្នុងម៉ាស៊ីនមេ។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Watrix ផ្ទាល់បានឲ្យដឹងថា "ប្រព័ន្ធនេះអាចមានសមត្ថភាពស្កេនដំណើរមនុស្សបានត្រឹមត្រូវដល់ទៅ ៩៦ភាគរយឯណោះ"។

គួរបញ្ជាក់ថា សព្វថ្ងៃនេះបើទោះបីជារដ្ឋាភិបាលចិនបានចំណាយលុយជាច្រើនក្នុងការបំពាក់កាមេរ៉ារាប់លានគ្រាប់ដើម្បីស្កេនផ្ទៃមុខមនុស្សក៏ដោយ តែវានៅតែគ្មានប្រសិទ្ធភាពក្នុងករណីដែលពួកគេពាក់ម៉ាស ឫយកអ្វីមួយទៅបាំងមុខ។ មនុស្សទាំងអស់នោះប្រហែលជាមិនអាចបន្លំខ្លួនជាមួយនឹងបច្ចេកវិទ្យាស្កេនដំណើរនេះបានទេ ព្រោះវាមានសមត្ថភាពវិភាគនិងស្កេនចំណុចសំខាន់ៗលើដងខ្លួនមនុស្សបានសុក្រិត និងល្អិតល្អន់គួរឲ្យទុកចិត្តបាន៕   

មានវីដេអូនៅខាងក្រោម៖

ប្រព័ន្ធស្កេនដំណើរមនុស្ស
ប្រព័ន្ធស្កេនដំណើរមនុស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]