ភ្នំពេញ៖ កាលពីអំឡុងខែមករា ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួន 2 ម៉ូឌែលដែលវាត្រូវជាសមាជិកនៃត្រកូល Y ផងដែរនោះគឺ ម៉ូឌែល vivo Y91 និង Y91i។ វាជាស្មាតហ្វូនស្ថិតក្នុងតម្លៃកម្រិតថវិកាមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ច្រើនផងដែរពីសំណាក់មិត្តៗយុវវ័យ ដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។

សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់កូនពៅនៃត្រកូល Y ម៉ូឌែល vivo Y91C ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់នៅថ្ងៃទី 1 ខែ មិនា ឆ្នាំ2019 សម្រាប់ពេលនេះវាក៏ត្រូវបានចេញលក់ ជាផ្លូវការចាប់ពីពេលនេះហើយ។ បើនេះយាយចំពោះការរចនារបស់ vivo Y91C នេះវិញ គឺថាមានរូបរាងដូចទៅនឹងបងប្អូនបង្កើតរបស់វាដែរ។ 

ប៉ុន្តែអ្វីដែរពិសេសនោះនៅពេលនេះវាត្រូវបានបង្ហាញចេញមកជាមួយជម្រើសដល់ទៅ 3 ពណ៌ គឺ ពណ៌ Fusion Black ពណ៌Ocean Blue និងពណ៌ Sunset Red វាសុទ្ធសឹង្ហតែជាជម្រើសពណ៌ថ្មី ដែលបង្ហាញចេញមកជាមួយភាពទាន់សម័យពោរពេញដោយភាពលេចធ្លោ និងស៊ីវីល័យ ហើយក៏ជាជម្រើសដ៏សាកសមផងដែរសម្រាប់មិត្តៗយុវវ័យសម័យថ្មី។ រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91C គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $149 តែប៉ុណ្ណោះ ដែលជាតម្លៃដ៏សមរម្យមួយសម្រាប់អ្នកដែលមានកម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូអំពូល LED ដ៏ស្រស់ស្អាតមួយផងដែរ។

vivo Y91C

ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖ 

- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េម 2GB អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels
- មានកាមេរ៉ាមុខទំហំ 5MP កាមេរ៉ាក្រោយ 13MP
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock

នៅចាំអីទៀត តោះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y91C នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 1 មីនា នេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ៕

vivo Y91C

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]