អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ចុះផ្សាយកាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះថា លំនៅដ្ឋានជាច្រើនខ្នងនៅតំបន់ឆ្នេរ Ramona Beach ភូមិ Pulaski ទីក្រុង New York សហរដ្ឋអាមេរិក បានរងការគំរាមកំហែងយ៉ាងខ្លាំង ក្រោយកើតមានព្យុះដ៏កំណាចបោកបក់នាំផ្ទាំងទឹកកកពីបឹង Lake Ontario មកគ្របដណ្ដប់(កប់)ផ្ទះស្ទើរតែផុតដំបូល ដែលបង្កជាបញ្ហាព្រួយបារម្ភយ៉ាងខ្លាំង។

រូបភាពនៅកន្លែងកើតហេតុ

ព្យុះទឹកកកដូចស៊ូណាមិនេះ ត្រូវបានគេដឹងថា បានគ្រប់ដណ្ដប់លើលំនៅដ្ឋានតូចៗ (ឬផ្ទះជំរុំ) របស់អ្នកស្រុកជាមួយនឹងកម្ពស់ ៤ហ្វីត (ឬប្រហែល ១,២ម៉ែត្រ) ប្រៀបបីដូចជាផ្ទះទឹកកក ក្នុងរឿងព្រេងនិទាន ប៉ុន្តែវាពិតជាគួរឲ្យខ្លាច។

រូបភាពនៅកន្លែងកើតហេតុ

លោក Berta Smith ត្រូវជាមិត្តភក្តិនិងម្ចាស់ផ្ទះម្នាក់ ដែលរស់នៅក្នុងតំបន់កំពុងរងគ្រោះនេះ បានថតបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម និងបាននិយាយថា លោកពិតជាភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ព្រោះថាលោកមានអនុស្សាវរីយជាច្រើន តាំងពីលោកដឹងក្តីឡើងនៅទីនេះ។ អស់រយៈពេល ៥០ឆ្នាំមកហើយ ដែលលោកនៅទីនេះ ហើយក៏មិនដែលជួបប្រទះហេតុការណ៍ដ៏អាក្រក់យ៉ាងដូច្នេះពីមុនមកឡើយ។

លោក Smith នៅតែសង្កត់ធ្ងន់ថា វាពិតជាក្តុកក្តួលនឹងហេតុការណ៍ដ៏កម្រនេះណាស់។

រូបភាពនៅកន្លែងកើតហេតុ

តាមប្រភពបានឲ្យដឹងទៀតថា អ្វីដែលធ្វើឲ្យអ្នកស្រុករស់នៅក្នុងតំបន់ កើតក្តីព្រួយបារម្ភខ្លាំងបន្ថែមទៀតនោះ គឺនៅពេលដែលផ្ទាំងទឹកកករលាយវិញ វាអាចនឹងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ(ក្នុង/ក្រៅ) រួមទាំងផ្ទះសំបែងយ៉ាងដំណំជាមិនខាន។

គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិមួយនេះ បានកើតឡើងដោយសារតែបាតុភូតខ្យល់ព្យុះខ្លាំងពីបឹង Lake Ontario បង្កើតបានទៅជាទឹករលកធំៗ និងបានប៉ើង/គាស់ផ្ទាំងទឹកកក (ខ្លះដូចព្រិល) ជះមកគ្របដណ្ដប់លើលំនៅដ្ឋានរបស់អ្នកស្រុកតែម្តង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖    

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

ស៊ូណាមិទឹកកកនៅបឹង Lake Erie កើតឡើងកាលពីប៉ុន្មានថ្ងៃនេះដូចគ្នានៅអាមេរិក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]