រាជធានីភ្នំពេញ៖ ចង់ពិសាប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យ លក្ខណៈគ្រួសារមែនទេ? បើដូច្នេះ សូមនាំក្រុមគ្រួសាររបស់អ្នកមកភោជនីយដ្ឋាន 2Pangea របស់ណាហ្គាវើលដ៍ដើម្បីរីករាយតាមចិត្ត ខណៈយើងក៏មានកម្មវិធីកម្សាន្តសម្រាប់កូនតូចៗរបស់អ្នកផងដែរ ចាប់ផ្តើមពីថ្ងៃទី ៣ មីនាតទៅហើយ។ 

អាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេសសម្រាប់ក្រុមគ្រួសារ

យើងមានបម្រើនៅរៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង ១១:៣០ ព្រឹកដល់ ៣:៣០ រសៀល ម្នាក់ ១៩,៩៩$ សម្រាប់មនុស្សធំ និងម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ ហើយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ រីករាយញ៉ាំតាមចិត្តគ្រឿងសមុទ្រស្រស់ ម្ហូបសាច់ ត្រីឆ្អើរ ត្រីស៊ូស៊ី នំភីហ្សា ស៊ុតពិសេស ម្ហូបខ្មែរ និងបង្អែមជាច្រើនមុខ ឬអ្នកអាចឲ្យមេចុងភៅរបស់យើងចម្អិនម្ហូបពិសេសភ្លាមៗក៏បានរួមមាន ប៉ាស់ស្តា និងម្ហូបពិសេសប្រចាំសប្តាហ៍ ដែលណែនាំដោយមេចុងភៅ។ 

ភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ ក៏មានអាហារដែលកូនតូចរបស់អ្នកចូលចិត្តជាច្រើនជម្រើសផងដែរដូចជា នំសូកូឡា នំប៉័ង ស្ករសំឡី និងការ៉េមឆាពិសេស។

អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនេះកាន់តែពិសេសនោះ គឺអ្នកអាចញ៉ាំអាហារយ៉ាងរីករាយ ខណៈកូនតូចៗរបស់អ្នកអាចលេងនៅកន្លែងគូររូប ឬលេងជាមួយអ្នកសម្តែងសៀក តួត្លុក និងអ្នកច្នៃរូបប៉េងប៉ោងរបស់យើង។ ធានាថាពិតជាអស្ចារ្យ កុំភ្លេចណា! អ្នកក៏អាចថតរូបជាមួយមនុស្សយន្តនៅភោជនីយដ្ឋាន 2Pangea និងនៅកន្លែងផ្សេងៗទូទាំងណាហ្គាវើលដ៍បានផងដែរ។ អ្នកដែលមកញ៉ាំនៅភោជនីយដ្ឋាន 2Pangea អាចចតរថយន្តឥតគិតថ្លៃនៅក្នុងណាហ្គាទី ២។

សកម្មភាពកម្សាន្តសម្រាប់កុមារ

ក្រៅពីអាហារថ្ងៃត្រង់ថ្ងៃអាទិត្យដ៏ឈ្ងុយឆ្ងាញ់របស់យើង អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្នរបស់យើង គឺអ្នកញ៉ាំទី ២ ចំណាយតែ ៨$ ប៉ុណ្ណោះ ហើយអ្នកអាចពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea តម្លៃ ១២$ សម្រាប់ម្នាក់។

នៅពេលមកណាហ្គាវើលដ៍ អ្នកអាចឈាងចូលផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដើម្បីជាវទំនិញអន្តរជាតិម៉ាកល្បីជាង ២០០ ម៉ាកដោយមិនគិតថ្លៃពន្ធ។ ហើយលោកអ្នកអាចទៅទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនៅឆាកណាហ្គាវើលដ៍ជាន់ផ្ទាល់ដីចាប់ពីម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃ ដែលមានរបាំអប្សរា និងភ្លេងប្រពៃណីព្រមទាំងមានការសម្តែងសិល្បៈអន្តរជាតិថែមទៀតផង។

បន្ទាប់មកអ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដើម្បីទស្សនាការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ ដែលផ្តល់ជូនចាប់ពីម៉ោង ៨ យប់ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យរហូតដល់ថ្ងៃទី ៣ ខែមីនា។ សំបុត្រផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍សម្រាប់ការសម្តែងរយៈពេល ៤៥ នាទីនេះ ដែលស័ក្តិសមបំផុតសម្រាប់ទស្សនាលក្ខណៈគ្រួសារ។ វាជាការសម្តែងសិល្បៈអំពីដំណើររឿងរបស់ Justin និង Cherry អមដោយអ្នកសិល្បៈអន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា៕

ទស្សនាការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]