ភ្នំពេញ៖ ត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ កំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនយក្សសាមសុង Samsung Galaxy S10/S10+ ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទទួលបានការកម្ម៉ង់ទុកមុន (Pre-order) យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចធ្វើឲ្យអស់ស្តុកមុនពេលកំណត់។

ដូច្នេះអតិថិជនទាំងអស់ ដែលមិនទាន់បានធ្វើការកក់ទុកនៅឡើយនោះ សូមរួសរាន់ធ្វើការកម្ម៉ង់ឥឡូវនេះភ្លាមទៅ ព្រោះការថែមជូននេះនៅសល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះនៅចាំអង្កាល់ទៀត?

** ការផ្តល់ជូនពិសេស៖ នៅពេលអតិថិជនទាំងអស់ធ្វើការកក់ និងកុម្ម៉ង់កំពូលស្មាតហ្វូន Samsung Galaxy S10/S10+ ក្រុមហ៊ុននឹងមានការបន្ថែមជូនកាសឥតខ្សែ Galaxy Buds ដ៏ទំនើបទាន់សម័យ ដែលមានតម្លៃ ១២៩ ដុល្លារ និងស៊ីមកាត Smart លេខពិសេសជាមួយនឹងការប្រើប្រាស់កញ្ចប់សេវា Smart ធំហ៎្មងដោយឥតគិតថ្លៃ រយៈពេលរហូតដល់ ៥២ សប្តាហ៍ផងដែរ។ 

ពិតជាអស្ចារ្យមែនទែន!

* កម្មវិធីដ៏ពិសេសនេះ មានផ្តល់ជូនតែដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលមានស្លាកសម្គាល់ «PRE-ORDER HERE» តែប៉ុណ្ណោះ។ សូមអញ្ជើញមកកាន់ហាង ឬដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះ ដើម្បីទទួលបានស្មាតហ្វូនក្នុងក្តីស្រមៃ ក៏ដូចជាការថែមជូនដ៏អស្ចារ្យនេះ។

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 1800 20 32 32 ៕ 

Samsung Galaxy S10+
Samsung Galaxy S10+
Samsung Galaxy S10+
Samsung Galaxy S10+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]