អេស្ប៉ាញ៖ ខ្សែការពារប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប “UEFA” បានសម្រេចពិន័យដោយព្យួរមួយប្រកួតបន្ថែមទៀត បន្ទាប់ពីរកឃើញចេតនានៃការប្រព្រឹត្តិកំហុសនាំឱ្យមានការពិន័យ ក្នុងជំនួបទល់នឹង Ajax កាលពីពាក់កណ្តាលខែមុន។

កីឡាករ Sergio Ramos ត្រូវបានទទួលកាតលឿងពីអាជ្ញាកណ្តាល បន្ទាប់ពីរូបគេបានបង្កើតកំហុសចុងម៉ោងក្នុងជំនួបដែល Real Madrid ឈ្នះ Ajax ២-១ នាទីក្រុង Asterdam។ ការពិន័យកាតលឿងនេះមានន័យថា ប្រធានក្រុម Real Madrid រូបនេះ នឹងត្រូវអវត្តមានក្នុងជើងទី២ នាកីឡដ្ឋាន Santiago Bernabeu ដោយស្វ័យប្រវត្តិ។

ប៉ុន្តែគណៈកម្មការវិន័យរបស់ UEFA បានរកឃើញថាកីឡាករ Sergio Ramos មានចេតនាក្នុងការបង្កើតកំហុសមួយនេះ ដើម្បីអវត្តមានក្នុងជើងទី២ នឹងមានសុវត្ថិភាពសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ និងសម្រេចដាក់ពិន័យទៅលើកីឡាករ Sergio Ramos បន្ថែមមួយប្រកួតទៀត។ ការបន្ថែមពិន័យសម្រាប់ Ramos នេះមានន័យថា រូបគេនឹងត្រូវអវត្តមានបន្ថែមនៅប្រកួតជើងទី១ ឱ្យ Real Madrid ក្នុងករណីក្លិបយក្សនៅអេស្ប៉ាញមួយនេះ អាចទម្លាក់ Ajax ឡើងទៅកាន់វគ្គបន្ទាប់បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]