ភ្នំពេញ៖ ដោយសារតែសមត្ថភាពសម្លេងពីរោះពីធម្មជាតិ បានធ្វើឲ្យតារាវ័យក្មេងទាំង២ដួង ប្អូនប្រុសធឿន បុរី និងអតីតបេក្ខភាព The Voice Kids រដូវកាលទី១ ប្អូនស្រីអ៊ុក សុវណ្ណារី ទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនជាច្រើន មិនចាញ់តារារៀមច្បងដទៃ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងទាំង២ដែលល្បីមានសម្លេងពីរោះគួរឲ្យសរសើរនោះ បានប៉ះគ្នាជាលើកទី១ បាននាំគ្នាលើកនូវបទចម្រៀងមរតកដើមមកច្រៀង យ៉ាងពីរោះ ដែលទទួលបានការសរសើរពីមហាជនជាច្រើន ក្រោយពីបានស្តាប់សម្លេងអ្នកទាំង២ច្រៀងរួមគ្នាបែបនេះ។

ក្រោយពីបទនេះមានការកក្រើកឡើង ស្រាប់តែតារាចម្រៀងរៀមច្បង លោកខេម បានធ្វើការបង្ហោះជាសារ សរសើរប្អូនទាំង២មិនដាច់ពីមាត់ ពីសមត្ថភាពដ៏ល្អ នៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖

«ថាអត់ពីរោះមួយម៉ាត់ទៅ នេះបានហៅថាចង្វាក់ចូលឆ្នាំខ្មែរ ខ្លាចអីនិងបង្ហោះ​បើបទពីរោះ ត្បិតតែថាផេកនេះរបស់ខ្ញុំមែនតែបើបទពីរោះត្រូវតែបង្ហោះ ស៊ែរអោយព្រោងព្រាត ។ ហើយចង់បញ្ជាក់មួយម៉ាត់ទៀតនេះបានហៅថាអ្នកចម្រៀង ជូនពរប្អូនប្រុស ស្រីទទួលបានក្តីស្រលាញ់ពីពុកម៉ែបងប្អូនខ្មែរយើងឲ្យបានច្រើន»

ចង់ជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោមនេះ៖ 

ខេម
អ៊ុក សុវណ្ណារី និងធឿន បុរី ច្រៀងរួមគ្ន
អ៊ុក សុវណ្ណារី និងធឿន បុរី ច្រៀងរួមគ្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី