ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយពីតារាសម្ដែង និងជាពិធីករ ប្រុសដ៏មានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ ជាក់ជាមិនខាន តាមរយៈខ្សែភាពយន្ត ផ្សេងៗនាពេលកន្លងមក មិនថាជារឿង សម័យ ឬ បុរាណនោះទេ សុទ្ធទទួលបានការគាំទ្រពីទស្សនិកជន។

យ៉ាណាមិញ បន្ទាប់ពីតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ បានរៀបការរួចមក ឃើញថាមានសុភមង្គលខ្លាំងមែនទែន បើតាមការបង្ហោះរបស់ខ្លួន នាពេលកន្លងមក ។

ជាមួយគ្នានេះដែរ បើទោះបីជាលោក ញ៉ែម សុគន្ធ រស់ក្នុងជីវិតប្ដីប្រពន្ធ ក៏ពិតមែន តែទីផ្សារសិល្បៈ របស់ខ្លួន ហាក់បីជាមានហាងឆេងដដែល មិនចាញ់តារាៗផ្សេងៗឯទៀតនោះទេ។

ញ៉ែម សុគន្ធ

ជាក់ស្ដែង កាលពីយប់មិញនេះ លោក ក៏បានចូលរួមក្នុងកម្មវិធី ពិធីសម្ពោធរឿងមួយ ដែលនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់នេះ។ បើតាមការ សម្ភាសន៍រវាងលោក ញ៉ែម សុគន្ធ ជាមួយ ខ្មែរឡូត បានឲ្យដឹងថា តារាសម្ដែងប្រុសរូបនេះ នៅមានរឿងជាច្រើនដែលបានចុះកុងត្រាហើយ មិនទាន់បានថតឲ្យ គេ មិនតិចជាង១០រឿង នោះទេ ។

ទាំងនេះបញ្ជាក់ថា លោក ញ៉ែម សុគន្ធ នៅតែមានសន្ទុះទីផ្សារសិល្បៈ មិនអន់ជាងតារាៗដែលរួមជំនាន់គ្នាប៉ុន្មាននោះទេ ទាំងវិស័យ កុន និងជាពិធីករ៕

ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ